ព័ត៌មានអន្ដរជាតិ
ឆេះស្ថានីយស្តុកប្រេងឥន្ធនៈឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១៦នាក់
មនុស្សចំនួន១៦នាក់បានស្លាប់ ក្នុងគ្រោះអគ្គិភ័យនៅស្ថានីយស្តុកប្រេងឥន្ធនៈ ក្នុងរដ្ឋធានី ហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី។

ស្ថានីយនេះដំណើរការដោយក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី Pertamina។
អ្នករស់នៅក្បែរនោះត្រូវបានជម្លៀសចេញ ហើយកម្លាំងពន្លត់អគ្គិភ័យរបស់ទីក្រុងហ្សាការតា បានបញ្ជូនអង្គភាពចំនួន៥២ ដើម្បីឆ្លើយតបទៅនឹងការឆាបឆេះនេះ។

លោក Nicke Widyawati នាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់ CNN ឥណ្ឌូណេស៊ីថា ក្រុមហ៊ុន Pertamina នឹងស៊ើបអង្កេតរកមូលហេតុនៃអគ្គិភ័យនេះ និងរ៉ាប់រងការព្យាបាលដល់អ្នកដែលប៉ះពាល់។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ការកំពប់ប្រេងដែលបណ្តាលមកពីការលេចធ្លាយបំពង់បង្ហូរប្រេងឆៅក្រោមសមុទ្ររបស់ក្រុមហ៊ុន Pertamina បានសម្លាប់អ្នកនេសាទចំនួន៥នាក់។

នៅពេលនោះ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសស្ថានភាពនៃការឆ្លើយតបជាបន្ទាន់ ដោយសារទំហំនៃការធ្លាយប្រេង និងការខូចខាតបរិស្ថាននៅឆ្នេរសមុទ្ររបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី