ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង ២លើកក្នុងឆ្នាំនេះ ដើម្បីប្រជែងចិន និងរុស្ស៊ី (មានវីដេអូ)
លោក Douglas Bush ជំនួយការលេខាធិការទទួលបន្ទុកដឹកជញ្ជូន និងបច្ចេកវិទ្យាបាននិយាយថា កងទ័ពអាមេរិក នឹងអនុវត្តការសាកល្បងប្រព័ន្ធមីស៊ីលល្បឿនលឿនជាងសំឡេងថ្មីចំនួនពីរ នៅទីតាំងធ្វើតេស្ត White Sands ក្នុងរដ្ឋ New Mexico នារដូវក្តៅខាងមុខនេះ។

លោក Bush បាននិយាយនៅឯមជ្ឈមណ្ឌលសន្តិសុខអាមេរិកថ្មី (CNAS) កាលពីថ្ងៃសុក្រទី០៣ខែមីនាថា “យើងនឹងមានការធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេងចំនួនពីរលើកនៅ White Sands នារដូវក្តៅ។ វាស្ទើរតែដូចមីស៊ីលល្បឿនលឿនជាងសំឡេងទី១ ដែលត្រូវបានដាក់ពង្រាយទៅអង្គភាពកងទ័ព”។
យោងតាមលោក Bush, ការធ្វើតេស្តនេះនឹងធ្វើឡើងជាមួយកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលកំពុងតែសហការក្នុងកម្មវិធីបង្កើតប្រព័ន្ធអាវុធល្បឿនលឿនជាងសំឡេង ដើម្បីតាមឲ្យទាន់ការជឿនលឿនដែលសម្រេចបានដោយរុស្ស៊ី និងចិន។

កាលពីថ្ងៃទី២៧ខែកុម្ភៈ លេខាកងទ័ពលោកស្រី Christine Wormuth បាននិយាយថា កងទ័ពនឹងដាក់ពង្រាយម៉ាស៊ីនអាវុធល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ (LRHW) ដំបូងបង្អស់របស់ខ្លួននៅរដូវស្លឹកឈើជ្រុះនេះ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើការសាកល្បងចុងក្រោយរបស់ខ្លួន លើមីស៊ីលល្បឿនលឿនជាងសំឡេងរបស់ក្រុមហ៊ុន Lockheed Martin កាលពីខែមករា ដោយមីស៊ីល Airbreathing បានឈានដល់ល្បឿនលឿនជាងសំឡេង៥ដង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មីស៊ីលល្បឿនលឿនជាងសំឡេង ទំនើបបំផុតរបស់ចិន បង្ហាញខ្លួនក្នុងសមយុទ្ធ ជុំវិញកោះតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ