ព័ត៌មានអន្ដរជាតិ
យន្ដហោះចារកម្មគ្មានមនុស្សបើកល្បឿនលឿននិងប្រដាប់អាវុធរបស់ចិន បញ្ចប់ការហោះហើរដោយជោគជ័យ
យោងតាមគេហទំព័រ South China Morning Post បានចុះផ្សាយកាលពីថ្ងៃពុធថា យន្តហោះចារកម្មគ្មានមនុស្សបើកប្រដាប់អាវុធថ្មីរបស់ចិនឈ្មោះ WJ-700 បានបញ្ចប់ការហោះហើររបស់ខ្លួនប្រកបដោយជោគជ័យកាលពីថ្ងៃចន្ទ។

ក្រុមហ៊ុនអភិវឌ្ឍសម្ភារៈអាកាសចរណ៍ Haiying ដែលជាបុត្រសម្ព័ន្ធរបស់សាជីវកម្មវិទ្យាសាស្ត្រនិងឧស្សាហកម្មអាកាសចរណ៍ចិន មិនបានបង្ហាញពីទីតាំងនៃការហោះហើរនោះទេ ប៉ុន្តែបាននិយាយថា ការសាកល្បងបន្ថែមទៀតនឹងត្រូវធ្វើឡើងមុនពេលយន្តហោះល្បឿនលឿននិងហោះបានខ្ពស់មួយគ្រឿងនេះ ត្រៀមដាក់ឲ្យចូលបម្រើការក្នុងជួរកងទ័ព។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារអវកាសចិន កាលពីថ្ងៃអង្គារ។

ការហោះហើរលើកដំបូងរបស់យន្តហោះគ្មានមនុស្សបើក (UAV) នេះ បានកើតឡើងពីរឆ្នាំបន្ទាប់ពីវាបានបង្ហាញខ្លួនជាគំរូនៅឯព្រឹត្តិការណ៍ Airshow China ឆ្នាំ២០១៨។
ជាមួយទម្ងន់អតិបរមា៣តោនកន្លះ និងមានសមត្ថភាពស្ថិតនៅលើអាកាសបានរហូតដល់២០ ម៉ោង, WJ-700 មានសមត្ថភាពធ្វើបេសកកម្មឃ្លាំមើល ឈ្លបយកការណ៍និងព្រមានជាមុន ក៏ដូចជាការវាយប្រហារជាក់លាក់ចំគោលដៅនៅលើដី និងសមុទ្រផងដែរ។

បំពាក់ដោយម៉ាស៊ីនយន្តហោះ វាមានល្បឿនអតិបរមា៧០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះបានក្នុងរយៈកម្ពស់រហូតដល់ទៅ១២,០០០ម៉ែត្រ។
បើប្រៀបធៀបទៅ, យន្តហោះគ្មានមនុស្សបើករបស់អាមេរិក Avenger មានល្បឿនលឿនបំផុត៧៤០គីឡូម៉ែត្រក្នុងមួយម៉ោង និង RQ-4 Global Hawk មានល្បឿន៦២៩គីឡូម៉ែត្រក្នុងមួយម៉ោង បើទោះបីជាយោធាអាមេរិកកំពុងអភិវឌ្ឍម៉ូដែលលឿនជាងនេះដូចជា Boeing X-45 ដែលអាចហោះបានក្នុងល្បឿនរហូតដល់១,៤៨៨គីឡូម៉ែត្រក្នុងមួយម៉ោងក៏ដោយ។

លោក Song Zhongping អ្នកអត្ថាធិប្បាយយោធាដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងជាអតីតគ្រូបង្ហាត់ជាមួយកងទ័ពចិនបាននិយាយថា ការចំណាយតិចរបស់ WJ-700 អាចជាការជំរុញសម្រាប់ការនាំចេញអាវុធរបស់ប្រទេសចិន។
លោកនិយាយថា “យន្តហោះគ្មានមនុស្សបើករបស់ចិនដែលមានគុណភាពល្អនិងមានតម្លៃថោក បានធ្វើឲ្យពួកគេមានប្រជាប្រិយភាពកាន់តែខ្លាំង”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ យន្តហោះគ្មានមនុស្សបើករបស់អង់គ្លេសវាយប្រហារសម្លាប់ភេរវករក្រុម ISIS ជាង១,៤០០នាក់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម៤ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស