ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ឲ្យ UN ជួយបញ្ឈប់សមយុទ្ធ អាមេរិក-កូរ៉េខាងត្បូង ក្នុងពេលនេះ
ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃអាទិត្យនេះបានអំពាវនាវដល់អង្គការសហប្រជាជាតិ (UN) ទាមទារឲ្យបញ្ឈប់ជាបន្ទាន់ នូវសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង ដោយនិយាយថា ពួកគេកំពុងបង្កើនភាពតានតឹង ដែលគំរាមកំហែងដល់ការអូសបន្លាយពីការគ្រប់គ្រង។

លោក Kim Son Gyong អនុរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកអង្គការអន្តរជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា សមយុទ្ធនិងវោហារសាស្ត្រពីសម្ព័ន្ធមិត្តគឺ បង្កើនកម្រិតនៃការប្រឈមមុខគ្នាដោយមិនទទួលខុសត្រូវ។
លោក Kim និយាយថា “ UN និងសហគមន៍អន្តរជាតិ នឹងត្រូវជំរុញយ៉ាងខ្លាំងដល់អាមេរិកនិងកូរ៉េខាងត្បូង ឲ្យបញ្ឈប់ជាបន្ទាន់នូវសុន្ទរកថាបង្កហេតុ និងសមយុទ្ធយោធារួមគ្នារបស់ពួកគេ”។ ជាពិសេសវាជារឿងគួរឲ្យសោកស្ដាយដែល UN រក្សាភាពស្ងៀមស្ងាត់លើសមយុទ្ធដែលមាន លក្ខណៈឈ្លានពានច្បាស់លាស់ ។
ទោះយ៉ាងណា សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនិយាយថា សមយុទ្ធនេះគឺស្ថិតនៅក្នុងការការពារខ្លួនចាំបាច់ដើម្បីទប់ទល់នឹងការគំរាមកំហែងកើនឡើងពីកម្មវិធីមីស៊ីលផ្លោងនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្របពេលដែលកូរ៉េខាងជើងនិយាយថាអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង គឺជាការឆ្លើយតបដ៏ត្រឹមត្រូវមួយដើម្បីធានាតុល្យភាពនៃអំណាចនៅក្នុងតំបន់។
សូមរម្លឹកដែរថា មន្ត្រីនៃប្រទេសទាំងពីរបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំជាង ១០ថ្ងៃនៅក្នុងខែមីនា រួមទាំងការចុះចតលើអាកាសថែមទៀតផង៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង បញ្ជាក់កាលបរិច្ឆេទ ធ្វើសមយុទ្ធរួមគ្នា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ