ព័ត៌មានអន្ដរជាតិ
មេបញ្ជាការ EOD នៃយោធភូមិភាគ៤ថៃ ស្លាប់ក្នុងការបំផ្ទុះគ្រាប់មីន ពីក្រុមឧទ្ទាម
យ៉ាងហោចណាស់ក៏មានយោធា២នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតរងរបួសធ្ងន់ នៅក្នុងហេតុការណ៍ នៃការដាក់បំផ្ទុះគ្រាប់មីននៅតាមដងផ្លូវ នៅភាគខាងត្បូង នៃប្រទេសថៃ ព្រមទាំងមានការផ្ទុះអាវុធតបតគ្នាមួយប្រាវផងដែរ។
យោងតាមការផ្សាយរបស់កាសែតថៃរ៉ាត់បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ ខណ:ដែលក្បួនរថយន្តចំនួន៤គ្រឿងត្រឡប់មកពីត្រួតពិនិត្យតំបន់សមរភូមិតាមព្រំដែននៃភាគខាងត្បូង បន្ទាប់ពីមានការប៉ះទង្គិចគ្នារួចមក។

នៅក្នុងក្បួនរថយន្តនេះដែរ គឺមានការជូនដំណើរលោក ផៃសានូ មេបញ្ជាការរងយោធភូមិភាគ៤ និងបើកនាំមុខដោយរថយន្តកម្លាំង EOD ក្នុងនោះក៏មានលោកមេបញ្ជាការក្រុម EOD ប្រាក់ផារ៉ាត់ នៅក្នុងរថយន្តនាំមុខក្បួននោះដែរ។ ខណ:ដែលក្បួនរថយន្តមកដល់ត្រង់ចំណុចកើតហេតុ ក្នុងស្រុកសុីសាខន ខេត្តណារ៉ាធីវ៉ាត ក្រុមឧទ្ទាមបានចុចបំផ្ទុះគ្រាប់មីនដែលគេបានកែច្នៃចងផ្អោបជាប់ជាមួយធុងហ្គាសទម្ងន់ ៥០ kg ផងដែរ ដែលធ្វើអោយរថយន្តដឹកនាំក្បួនខាងមុខប៉ើងទៅលើ និងធ្លាក់ផ្ងារជើងមកដីវិញ ធ្វើអោយអ្នកបើកបរ និងលោកមេបញ្ជាការក្រុម EOD កៀបជាប់ស្លាប់នៅក្នុងរថយន្ត និងម្នាក់ទៀតរងរបួសធ្ងន់ ។

ក្រោយពីគ្រាប់មីនបានផ្ទុះឡើង ក្រុមឧទ្ទាមបានបាញ់ស្រោចមកលើកងកម្លាំងយោធា និងមានការផ្ទុះអាវុធតបតគ្នាមួយប្រាវទើបស្ងប់ទៅវិញ ដែលបញ្ហានេះដោយសារតែតំបន់ខាងលើ មានផ្លូវតូចចង្អៀត និងមានព្រៃភ្នំនៅសងខាង ធ្វើអោយក្រុមឧទ្ទាមមានឱកាសក្នុងការធ្វើសង្គ្រាមវាយឆ្មក់បានដោយពួកគេបានប្រើប្រាស់អាវុធធុន AK និង M16 សុទ្ធសាធ ៕
អត្ថបទ៖ សោ និយមរ័ត្ន






-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត