Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជិត ១ លាននាក់នៅ អាមេរិក ជាប់គាំងដោយសារព្យុះព្រិលដ៏ធំវាយលុកភ្លាមៗ

បានផុស

នៅ

ព្យុះព្រិលដ៏ធំសម្បើមមួយបានវាយលុកចូលសហរដ្ឋអាមេរិកនៅចុងសប្តាហ៍នេះ ដោយនាំមកនូវសីតុណ្ហភាពត្រជាក់ខ្លាំង និងជើងព្រិល ខណៈ​ប្រជាជននៅរដ្ឋកាលីហ្វ័រញ៉ា​ខាងជើង​មួយ​ចំនួន​ដែល​មិនបាន​ត្រៀមខ្លួន​ ឥឡូវនេះ​កំពុងអំពាវនាវរកជំនួយពីក្រុមជួយ​សង្គ្រោះ​ជាបន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ និងអាជីវកម្មរបស់ជនជាតិអាមេរិកជិត១លាននាក់ត្រូវទុកចោលដោយគ្មានថាមពល បន្ទាប់ពីព្យុះ​ដ៏ធំបាន​បោកបក់​ពាសពេញ​សហរដ្ឋអាមេរិកនិង​ឆក់យកជីវិតមនុស្ស ១០នាក់ នៅ​ពេលដែលវាបានហក់ឡើងពេញរដ្ឋភាគខាងត្បូង និងកណ្តាលភាគខាងលិច គ្រប​ដណ្តប់​ភាគ​ឦសាន ជាមួយនឹងព្រិលជាច្រើន​ហ្វីត​នៅ​កន្លែងជាច្រើន។

នៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង អ្នកស្រុកនៃតំបន់រមណីយដ្ឋានពេញនិយមដូចជា San Bernardino, Lake Arrowhead និង Big Bear Mountain បន្តតស៊ូដើម្បីជីកខ្លួនឯង ​បន្ទាប់ពីមានព្យុះទឹកកក​បានទម្លាក់ព្រិលរហូតដល់ដប់ហ្វីត​លើពួកគេក្នុងរយៈពេល​ប៉ុន្មានថ្ងៃកន្លងមកនេះ។ ប្រជាជនកាលីហ្វ័រញ៉ាមួយចំនួនធំ បច្ចុប្បន្ននៅតែជាប់នៅក្នុងផ្ទះ នេះបើយោង​តាមអាជ្ញាធរក្នុងតំបន់បានបញ្ចាក់។

លោក Shannon Dicus ស្នងការក្រុង San Bernardino បាននិយាយថា “យើងនឹងជីកផ្លូវ ដើម្បីទៅរកអ្នក”
ដោយលោកបានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពរបស់អ្នកស្រុក ព្រមទាំងចូលរួមជាមួយអ្នកស្ម័គ្រចិត្ត រួមទាំងក្រុមអ្នកបើកយន្តហោះដែលមានឈ្មោះថា CalDART ជួយចែកចាយការផ្គត់ផ្គង់ដល់អ្នកដែលត្រូវការជំនួយជាបន្ទាន់។

បើយោងតាម PowerOutage.us បញ្ចាក់ថាគិតត្រឹមម៉ោង ៣:០០រសៀលម៉ោងក្នុងស្រុក មនុស្សជាង ៨,០០០នាក់គ្មានថាមពលនៅក្នុងស្រុក Nevada ក្នុងរដ្ឋកាលីហ្វ័រញ៉ា មនុស្សប្រហែល ៣៥៦ នាក់ក៏គ្មានថាមពលនៅក្នុងស្រុក Sierra ដែរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Sputnik

ចុចអាន៖ជើងហោះហើរជាង ១ពាន់ នៅអាមេរិក ត្រូវជាប់គាំង ដោយសារព្យុះព្រិលដ៏ធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម