Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្កើនកញ្ចប់ថវិកាយោធា ចំពេលមានភាពតានតឹងជាមួយ សហរដ្ឋអាមេរិក (មានវីដេអូ)

បានផុស

នៅ

ប្រទេសចិន នឹងបង្កើនការចំណាយយោធាច្រើនជាង ៧% នៅឆ្នាំនេះ ហើយព្រមានអំពីការគំរាមកំហែងដែលកំពុងកើនឡើង កាន់តែខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសនេះធ្វើឡើងនៅសភាប្រជាជនជាតិ (NPC) ដែលសភានេះក៏នឹងបញ្ជាក់ពីអាណត្តិទីបីរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ផងដែរ។

កញ្ចប់ថវិកាយោធារបស់ទីក្រុងប៉េកាំង នឹងបង្កើនដល់ប្រហែល២២៥ពាន់លានដុល្លារ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួននេះគឺទាបជាងសហរដ្ឋអាមេរិក ដល់ទៅ៤ដងឯណោះ។

លោកនាយក​រដ្ឋមន្ត្រី​ លី ខឺឈាំង ​បាន​ប្រាប់ NPC ថា “ការ​ប៉ុនប៉ងពី​ខាង​ក្រៅ​ដើម្បី​បង្ក្រាប និង​ទប់ទល់​ចិន ​កំពុង​កើន​ឡើង។ កង​កម្លាំង​ប្រដាប់​អាវុធ ​គួរ​តែ​បង្កើន​ការ​ហ្វឹក​ហាត់​យោធា និង​ការ​ត្រៀម​ខ្លួន​នៅ​ទូទាំង​ក្រុម​ប្រឹក្សា​ភិបាល”។

កិច្ចប្រជុំនេះក៏បានប្រកាសផងដែរថា ប្រទេសចិននឹងបន្តគោលដៅ កាត់បន្ថយកំណើនសេដ្ឋកិច្ចប្រហែល៥%នៅឆ្នាំនេះ។

សេចក្តីប្រកាសបង្កើនការចំណាយលើវិស័យយោធា បានកើតឡើងចំពេលលោក ស៊ី កំពុងជួបប្រទះទំនាក់ទំនងកាន់តែអាក្រក់ជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាសង្គ្រាមអ៊ុយក្រែន និងរឿងអាស្រូវបាឡុងចារកម្មនាពេលថ្មីៗនេះ។

មន្ត្រីអាមេរិកក៏បានព្រមានម្តងហើយម្តងទៀតដែរថា ចិនអាចនឹងវាយលុកតៃវ៉ាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈទីក្រុងប៉េកាំង ​បានបង្ហាញសាច់ដុំ​យោធា​នៅ​លើ​អាកាស និង​សមុទ្រ​ជុំវិញ​កោះ​តៃវ៉ាន់ រួម​ទាំង​ការ​បាញ់​មីស៊ីល​ផ្លោង​ផង​ដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ សេតវិមាន៖ អាមេរិក ចាំបាច់ត្រូវមានទំនាក់ទំនងយោធាជាមួយ ចិន ដើម្បីចៀសវាងការកើនឡើងភាពតានតឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម