ព័ត៌មានអន្ដរជាតិ
អគ្គិភ័យសន្ធោសន្ធៅ ឆាបឆេះជំរំជនភៀសខ្លួន រ៉ូហ៊ីងយ៉ា
មនុស្សរាប់ពាន់នាក់ ត្រូវបាត់បង់ទីស្នាក់អាស្រ័យ បន្ទាប់ពីអគ្គិភ័យដ៏ធំមួយ បានផ្ទុះឡើងក្នុងជំរំជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅភាគអាគ្នេយ៍ប្រទេសបង់ក្លាដែស។

អគ្គិភ័យ បានលេបត្របាក់ជម្រកប្រហែល២០០០កន្លែង នៅជំរំ Cox’s Bazar កាលពីថ្ងៃអាទិត្យទី០៥ខែមីនា ប៉ុន្តែមិនបណ្តាលឲ្យនរណាម្នាក់ បាត់បង់ជីវិតនោះទេ។
គេប៉ាន់ប្រមាណថា អគ្គិភ័យនេះ បានបំផ្លាញជម្រករបស់មនុស្សប្រហែល ១២០០០ នាក់ ដែលពួកគេភាគច្រើន ជាអ្នករត់គេចពីអំពើហិង្សាក្នុងប្រទេសជិតខាងមីយ៉ាន់ម៉ា។

មន្ត្រីម្នាក់និយាយថា ភ្លើងបានចាប់ផ្តើមឆេះនៅម៉ោងប្រហែល ១៤:៤៥ (ម៉ោងក្នុងស្រុក) ហើយបានរីករាលដាលយ៉ាងលឿន ដោយសារតែទីនោះសម្បូរទៅដោយឬស្សី និងតង់។
លោក Mijanur Rahman ស្នងការទទួលបន្ទុកជនភៀសខ្លួនរបស់ប្រទេសបង់ក្លាដែស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ភ្លើងត្រូវបានគ្រប់គ្រងក្នុងរយៈពេលបីម៉ោង ប៉ុន្តែយ៉ាងហោចណាស់វិហារឥស្លាមចំនួន៣៥និងសាលាចំនួន២១ សម្រាប់ជនភៀសខ្លួន ត្រូវបានបំផ្លាញ”។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃការឆេះនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឆេះស្ថានីយស្តុកប្រេងឥន្ធនៈឥណ្ឌូណេស៊ី ស្លាប់មនុស្ស ១៦នាក់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច