Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសមួយនៅ អឺរ៉ុប ប្រឈមនឹងកង្វះខាតអគ្គិសនីប្រើប្រាស់

បានផុស

នៅ

ប្រទេសអាល្លឺម៉ង់ អាចប្រឈមនឹងកង្វះខាតអគ្គិសនីប្រើប្រាស់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ ដោយសារតែធនធានថាមពលមិនគ្រប់គ្រាន់ និងតម្រូវការកាន់តែកើនឡើង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការសិក្សាក្នុងស្រុកបង្ហាញថា ឆ្នាំ ​២០២៥ អាល្លឺម៉ង់ នឹងខ្វះថាមពលចំនួន ៤ ជីហ្គាវ៉ាត់ ខណៈដែលនៅឆ្នាំ ២០៣០ ការខ្វះខាតនេះនឹងកើនឡើងដល់ ៣០ ជីហ្គាវ៉ាត់ ។

ក្រុមអ្នកវិភាគអះអាងថា អាល្លឺម៉ង់ នឹងមិនអាចគ្របគ្រងតម្រូវការថាមពលជាមួយធនធានធម្មជាតិដែលកំពុងមាននោះទេ ហើយនៅឆ្នាំ ២០៣០ នឹងមានការដាច់ភ្លើង ១០០ ដង ដោយមានរយៈពេល​យូរបំផុត ២១ ម៉ោង ។

ទន្ទឹមនឹងនោះ អ្នកវិភាគបានលើកឡើងទៀតថា ទីក្រុងប៊ែរឡាំងនឹងមិនអាចបោះបង់ចោលឧស្ម័នក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀតឡើយ ព្រោះវាជាផ្នែកមួយដ៏សំខាន់សម្រាប់ផលិតថាមពល ដើម្បីកាត់បន្ថយការនាំចូល ។

ដូចគ្នានេះផងដែរ សារព័ត៌មាន Bloomberg បានបង្ហាញថា នៅឆ្នាំ ២០៣០ អាល្លឺម៉ង់នឹងត្រូវចំណាយយ៉ាងហោចណាស់ ១ ពាន់ពាន់លានដុល្លារ ដើម្បីបង្កើនផលិតកម្មថាមពលពីប្រភពកកើតឡើងវិញ ។

ជាមួយគ្នានោះ និយតករបណ្តាញអគ្គិសនីអាល្លឺម៉ង់ ក៏បានប៉ាន់ប្រមាណដែរថា អាល្លឺម៉ង់នឹងប្រឈមមុខការកើនឡើង​ ១ ភាគ ៣ នៃតម្រូវការនៅឆ្នាំ ២០៣០ ដែលមានន័យថា រោងចក្រថាមពល​ ត្រូវផលិតអគ្គិសនីបន្ថែមប្រហែល ២៥០ ជីហ្គាវ៉ាត់នៅឆ្នាំនោះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ RT

ចុចអាន ៖ អាល្លឺម៉ង់ បញ្ជាក់ថា ចិន សន្យាមិនផ្តល់សព្វាវុធឲ្យ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍១៥ នាទីutes មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

កីឡា៥០ នាទីutes មុន

ត្រៀមៗ! ព្រះខ័នរាជស្វាយរៀង ប្រកាសលក់សំបុត្រវគ្គផ្តាច់ព្រ័ត្រ ACL ហើយ

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

កីឡា១ ម៉ោង មុន

គួរ​ឲ្យ​ស្ដាយ!​ កីឡាសក្ដានុពល​កម្ពុជា​ «​​ហែល​ទឹក​ពាក់​ជើង​ទា​មិន​ដាក់​ឲ្យ​ប្រកួត​ស៊ីហ្គេម​ នៅ​ថៃ»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាជើងចាស់ចិន​​ Li Baotian ​បាន​ទទួល​ការគោរព​និង​កោត​សរសើរ ព្រោះ​ការបដិសេធ​ផ្សាយ​បោកប្រាស់​​មហាជន​

សុខភាព២២ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍២២ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៨ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

Sokha Hotels

ព័ត៌មានពេញនិយម