ព័ត៌មានអន្ដរជាតិ
ខឹងមិនក្រោកឈរគោរពភ្លេងជាតិ ស្រ្តីម្នាក់ទះកំផ្លៀងក្មេងស្រីសិស្សសាលា ជាការព្រមាន
ក្មេងស្រីសិស្សសាលាអាយុ ១៥ ឆ្នាំម្នាក់ត្រូវបានទះកំផ្លៀងដោយអ្នកជាតិនិយមម្នាក់ដែលមានការខឹងសម្បារ នៅពេលក្មេងស្រីរូបនោះមិនក្រោកឈរឡើងគោរពភ្លេងជាតិនៅឯស្ថានីយ៍រថភ្លើងមួយក្នុងខេត្ត Phra Nakhon Si Ayutthaya នៃប្រទេសថៃ ។
កាលពីថ្ងៃអង្គារស្ត្រីម្នាក់ដែលស្លៀកពាក់ពណ៌ក្រហមបានដើរសំដៅទៅរកក្មេងស្រីនោះនៅម៉ោង ៦ ល្ងាចក្រោយការគោរពភ្លេងជាតិបានចប់ ហើយទះកំផ្លៀងក្មេងស្រីនោះតែម្ដង ខណៈដែលអ្នកផ្សេងទៀតក៏បានចូលទៅជួយដើម្បីកុំឲ្យមានអំពើហិង្សាកាន់តែធ្ងន់ធ្ងរឡើងផងដែរ ។

ក្រុមគ្រួសារក្មេងស្រីដែលបានមកទទួលយកទៅផ្ទះរបស់ក្មេងស្រីសិស្សសាលានោះបានដឹងថា ជនល្មើសគឺជាអ្នកលក់អាហារនៅស្ថានីយ៍នោះ ហើយអ្នកលក់រូបនោះបានសារភាពថា នាងបានទះកំផ្លៀងសិស្សសាលាដោយសារតែក្មេងស្រីរូបនោះមិនបានក្រោកឈរឡើងដើម្បីគោរពភ្លេងជាតិ ។
ក្រោយមកក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងទៅកាន់ប៉ូលិសដោយស្នើឲ្យពួកគេចាប់ខ្លួនស្ត្រីនោះពីបទវាយដុំ ។ ពួកគេបានពន្យល់ថា ក្មេងស្រីនោះគឺកំពុងមករដូវ ហេតុដូច្នេះហើយបានសម្រេចចិត្តមិនក្រោកឈរឡើងក្នុងអំឡុងពេលគោរពភ្លេងជាតិ ។
ទន្ទឹមនោះហេតុការណ៍នេះបានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងតាមប្រព័ន្ធអនឡាញនៅប្រទេសថៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ ក្រុមបាតុករថៃដង្ហែញ្ញត្តិទៅកាន់ស្ថានទូតអាល្លឺម៉ង់ដើម្បីស្នើឲ្យស៊ើបអង្កេតលើព្រះមហាក្សត្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន