Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅ ឧបទ្វីបកូរ៉េ (មានវីដេអូ)

បានផុស

នៅ

កាលពីថ្ងៃចន្ទទី០៦ខែមីនា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើសមុទ្រភាគខាងលិចនៃឧបទ្វីបកូរ៉េ ដោយមន្ទីរបញ្ចកោណបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរយុទ្ធសាស្ត្រ B-52H ទៅចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិកូរ៉េខាងត្បូងនិយាយថា សមយុទ្ធនេះត្រូវបានធ្វើឡើងលើដែនទឹកនៃសមុទ្រលឿង ដោយយន្តហោះទម្លាក់គ្រាប់បែកនេះ បានហោះហើរជាមួយយន្តហោះចម្បាំង F-15K និង KF-16 របស់កូរ៉េខាងត្បូង។

យោធាកូរ៉េខាងត្បូងបានកត់សម្គាល់ថា ព្រឹត្តិការណ៍នេះកើតឡើងត្រឹមតែបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B ទៅកាន់តំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបញ្ជាក់ថា “ការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H របស់អាមេរិកទៅកាន់ឧបទ្វីបកូរ៉េនេះ គឺបង្ហាញពីការសម្រេចចិត្ត និងសមត្ថភាពដ៏លើសលប់របស់សម្ព័ន្ធមិត្ត ដើម្បីរារាំង និងឆ្លើយតបទៅការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង”។

គួរបញ្ជាក់ថា មន្ទីរបញ្ចកោណ ធ្លាប់ដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52H ទៅកាន់ឧបទ្វីបកូរ៉េកាលពីខែធ្នូឆ្នាំមុន ដើម្បីបង្ហាញកម្លាំងថ្មី មុនសមយុទ្ធរួមគ្នាដ៏ធំរវាងអាមេរិក និងកូរ៉េខាងត្បូងឈ្មោះថា Freedom Shield ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ខែមីនានេះ។

សមយុទ្ធនេះនឹងក្លាយជាសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំបំផុត ក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំ ហើយនឹងមានការហ្វឹកហ្វឺនពីលើអាកាស ក៏ដូចជាការចុះចតដ៏មានមហិច្ឆតាផងដែរ។ សមយុទ្ធ​ដ៏​សំខាន់​នេះ ​នឹង​ត្រូវ​បន្ត​ដោយ​សមយុទ្ធ​ទី​ពីរ ​ឈ្មោះថា Warrior Shield។

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសកូរ៉េខាងជើងបានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ត្រូវជំរុញឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ជាបន្ទាន់នូវ សមយុទ្ធយោធារួមគ្នានេះ ដោយព្រមានថា វាជារឿងបង្កគ្រោះថ្នាក់ខ្លាំងបំផុត៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ កូរ៉េខាងជើង ទៅរក UN ឲ្យជួយបញ្ឈប់សមយុទ្ធយោធា អាមេរិក-កូរ៉េខាងត្បូង ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

Sokha Hotels

ព័ត៌មានពេញនិយម