ព័ត៌មានអន្ដរជាតិ
ប្រភពពីអាល្លឺម៉ង់ទម្លាយថា អ៊ុយក្រែន កំពុងផ្ទុះជម្លោះផ្ទៃក្នុង រវាងលោក Zelensky និងមេទ័ព (មានវីដេអូ)
យោងតាមប្រភពរដ្ឋាភិបាលដែលដកស្រង់ដោយកាសែត Bild កាលពីថ្ងៃចន្ទទី០៦ខែមីនាបានឲ្យដឹងថា ជម្លោះផ្ទៃក្នុងកើតឡើងរវាងប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky និងឧត្តមសេនីយ៍ Valery Zaluzhny ដែលជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។

អ្នកខាងក្នុងជួររដ្ឋាភិបាលទីក្រុងកៀវ បានប្រាប់កាសែតអាល្លឺម៉ង់នេះថា មេបញ្ជាការយោធាបានអំពាវនាវឲ្យមានការដកទ័ពចេញពីទីក្រុង Donbass ដ៏សំខាន់កាលពីសប្តាហ៍មុន។
យោងតាមកាសែត, លោក Zaluzhny បានណែនាំប្រធានាធិបតីឲ្យបោះបង់ទីក្រុង Artyomovsk ឬគេស្គាល់ថា Bakhmut ក្នុងប្រទេសអ៊ុយក្រែន ជាជាងបន្តការពារវា ខណៈកងទ័ពរុស្ស៊ីបានគំរាមដណ្តើមកាន់កាប់ទីក្រុងនេះ។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំអ៊ុយក្រែន បានប្រកាសទីក្រុងនេះថាជាបន្ទាយ ហើយបដិសេធដកទ័ពដាច់ខាត ដែលជាហេតុនាំឲ្យមានភាពរកាំរកូសនឹងគ្នា។
ប្រភពពី Bild បញ្ជាក់ថា ទាហានអ៊ុយក្រែននៅ Artyomovsk មិនយល់ពីមូលហេតុដែលទីក្រុងនេះត្រូវកាន់កាប់នោះទេ ហើយជឿថា ពួកគេគួរតែដកចេញជាយូរមកហើយ ប៉ុន្តែថ្មីៗនេះ លោក Zelensky អះអាងថា កងកម្លាំងអ៊ុយក្រែននឹងនៅតែបន្តការពារវា។

កាសែតអាឡឺម៉ង់ក៏បានកត់សម្គាល់ផងដែរថា ប្រជាប្រិយភាពរបស់លោក Zaluzhny ដោយសារការដឹកនាំយុទ្ធនាការយោធាប្រឆាំងនឹងរុស្ស៊ី បានធ្វើឲ្យគាត់ក្លាយជាគូប្រជែងដ៏មានសក្តានុពលប្រឆាំងលោក Zelensky ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
យ៉ាងណាក្តី មេទ័ពរូបនេះមិនបានប្រកាសជាសាធារណៈអំពីមហិច្ឆិតាក្នុងការឈរឈ្មោះសម្រាប់តំណែងនេះទេ ទោះបីមានពាក្យចចាមអារ៉ាមនៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ជំនួយការលោក Zelensky ថា បើអនុញ្ញាតឲ្យមនុស្សប្រុសចាកចេញពីប្រទេស, អ៊ុយក្រែន នឹងចប់!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ