ព័ត៌មានអន្ដរជាតិ
ប្រទេសជប៉ុននឹងរលាយបាត់សូន្យ បើប្រជាជនមិនប្រឹងយកកូនច្រើន!
ទីប្រឹក្សានាយករដ្ឋមន្ត្រី Fumio Kishida នៃប្រទេសជប៉ុន បាននិយាយថា ប្រជាជាតិនេះមិនអាចរស់បានទេ បើមិនទប់ទល់នឹងការធ្លាក់ចុះនៃអត្រាកំណើតរបស់ខ្លួន។

លោកស្រី Masako Mori បានបង្ហាញក្តីព្រួយបារម្ភអំពីអត្រាកំណើតនេះ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីជប៉ុនប្រកាសថា ចំនួនទារកដែលកើតកាលពីឆ្នាំមុន បានធ្លាក់ចុះដល់កម្រិតទាប។ លោកស្រីថែមទាំងនិយាយដែរថា “ប្រសិនបើយើងបន្តដូចនេះ ប្រទេសនឹងរលាយបាត់។ ការប្រឹងយកកូនច្រើន គឺជាវិធានការដ៏ល្អបំផុត”។
លោកស្រីលើកឡើងថា “គឺប្រជាជនដែលនឹងត្រូវឆ្លងកាត់ដំណើរការនៃការបាត់ខ្លួននេះ ហើយនឹងប្រឈមមុខជាមួយគ្រោះថ្នាក់ដ៏ធំសម្បើម។ វាជាជំងឺដ៏គួរឲ្យភ័យខ្លាច ដែលនឹងធ្វើទុក្ខបុកម្នេញដល់កុមារទាំងនោះ”។

កាលពីឆ្នាំមុន ស្ថានភាពពិតជាគួរឲ្យព្រួយបារម្ភ ដោយប្រទេសជប៉ុនបានបង្ហាញពីអត្រាកំណើតតិចជាង ៨០ម៉ឺននាក់ ប៉ុន្តែរាយការណ៍អំពីការស្លាប់ដល់ទៅប្រហែល ១.៥៨លាននាក់។ នេះបង្ហាញថា ជប៉ុន មានអ្នកស្លាប់ច្រើនជាងអ្នកកើតដល់ទៅប្រហែល ២ដងឯណោះ។
ពីកម្រិតខ្ពស់បំផុតនៃចំនួនប្រជាជនជាង១២៨លាននាក់ក្នុងឆ្នាំ២០០៨, ប្រទេសជប៉ុនបានមើលឃើញការធ្លាក់ចុះប្រជាសាស្រ្តដ៏គួរឲ្យភ្ញាក់ផ្អើលមកនៅត្រឹម ១២៤.៦លាននាក់។
ហើយជាសញ្ញាបង្ហាញថា ជប៉ុននឹងក្លាយជាប្រទេសដែលមានមនុស្សចាស់យ៉ាងឆាប់រហ័សនោះ, សមាមាត្រនៃមនុស្សអាយុលើ៦៥ឆ្នាំ បានកើនឡើងដល់ជាង ២៩% កាលពីឆ្នាំមុន៕
ប្រែសម្រួល៖ Vann Vann

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៥ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់