ព័ត៌មានអន្ដរជាតិ
កិច្ចប្រជុំសភា ចិន លើកនេះ ក្លាយជាថ្ងៃធ្វើការចុងក្រោយរបស់លោក Li Keqiang ជានាយករដ្ឋមន្ត្រី
កិច្ចប្រជុំនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលបានបើកកាលពីពេលថ្មីៗនេះ បានក្លាយជាថ្ងៃធ្វើការចុងក្រោយរបស់លោក Li Keqiang ជានាយករដ្ឋមន្ត្រីចិន ។

ក្នុងនោះលោក Li Qiang អាចនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីជំនួសលោក Li Keqiang ដោយសារតែអតីតមន្ត្រីបក្សកុម្មុយនិស្តកំពូល នៃទីក្រុងសៀងហៃរូបនេះ គឺជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ ហើយបច្ចុប្បន្នលោកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងការដឹកនាំគណបក្ស ។
ពាក់ព័ន្ធនឹងសមិទ្ធិផលក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ, លោក Li Keqiang ផ្តោតលើរបៀបដែលទីក្រុងប៉េកាំងដោះស្រាយបញ្ហាប្រឈមនៃភាពចលាចលអន្តរជាតិ និងការរាតត្បាតនៃមេរោគឆ្លងកូវីដ ១៩ ដើម្បីជំរុញសេដ្ឋកិច្ចឲ្យដើរទៅមុខប្រកបដោយស្ថិរភាព ។

ចំណែករឿងរ៉ាវនៅលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួននោះ លោក Li Keqiang បាននិយាយថា ទីក្រុងប៉េកាំងគួរតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងជំរុញឲ្យមានដំណើរការបង្រួបបង្រួមដោយសន្តិវិធីផងដែរ ។
លោកបានបន្តថា “ក្នុងនាមយើងជាជនជាតិចិន ជាពិសេសនៅច្រកសមុទ្រតៃវ៉ាន់ យើងគឺជាគ្រួសារដែលមានឈាមជ័រតែមួយ ដូច្នេះយើងគួរតែជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការជាដើម” ។

គួរបញ្ជាក់ថា កិច្ចប្រជុំនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិន (NPC) ដែលបានចាប់ផ្ដើមកាលពីថ្ងៃអាទិត្យ នឹងក្លាយជាការចាប់ផ្តើមនៃអាណត្តិទី ៣ របស់ប្រធានាធិបតីដ៏មានឥទ្ធិពលរបស់ចិនគឺលោក Xi Jinping ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?