ព័ត៌មានអន្ដរជាតិ
ជប៉ុន បរាជ័យបាញ់បង្ហោះរ៉ុកកែត H3 ដែលខំផលិតជាង ៣០ ឆ្នាំ ជាលើកទី ២
នៅថ្ងៃអង្គារនេះ ជប៉ុនបានបរាជ័យម្ដងទៀតសម្រាប់ការបាញ់បង្ហោះគ្រាប់រ៉ុកកែត H3 ដែលខ្លួនខំផលិតអស់ពេលជាង ៣០ ឆ្នាំនៅមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima ភាគនិរតី ។

នេះជាបរាជ័យលើកទី ២ ហើយក្នុងការបាញ់បង្ហោះរ៉ុកកែត H3 ដែលចំណាយលុយផលិតអស់ជាង ១.៥២ ពាន់លានដុល្លារ បើទោះបីជា ជប៉ុនចំណាយពេលជួសជុលក្នុងរយៈពេលជិត ១ ខែ បន្ទាប់ពីបាញ់មិនហោះលើកដំបូងកាលពីថ្ងៃទី១៧ ខែកុម្ភៈ កន្លងទៅក៏ដោយ ។
ចំពោះមូលហេតុវិញ ទីភ្នាក់ងាររុករកអវកាសជប៉ុននិយាយថា ដោយសារតែម៉ាស៊ីនទី ២ នៃរ៉ុកកែតនេះ មិនអាចបញ្ឆេះ ទើបសម្រេចរំសាយបេសកម្មម្តងទៀត ។

គួរបញ្ជាក់ថា រ៉ុកកែត H3 គឺត្រូវដឹកបញ្ជូនផ្កាយរណបអង្កេតផែនដីថ្មីឈ្មោះ DAICHI-3 ដែលត្រូវបានគេរំពឹងថា នឹងប្រើប្រាស់សម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ ជប៉ុន បរាជ័យបាញ់បង្ហោះរ៉ុកកែត H3 ដែលខំផលិតជាង ៣០ ឆ្នាំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ