ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់អាស៊ាន នៅឲ្យឆ្ងាយពីការប្រកួតប្រជែងអំណាច រវាងប្រទេសធំៗ
រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយនៅថ្ងៃអង្គារទី០៧ ខែមីនាថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) គួរតែនៅឲ្យឆ្ងាយពីការប្រកួតប្រជែងអំណាចណាមួយ រវាងប្រទេសធំៗ។

ក្នុងកិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំង លោក Qin ក៏បាននិយាយផងដែរថា អាស៊ានមិនអាចជាភ្នាក់ងារនៃកម្លាំងខាងក្រៅណាមួយឡើយ។
រដ្ឋមន្ត្រីការបរទេសចិនបានលើកឡើងបែបនេះ ជាការឆ្លើយតបទៅនឹងសំណួរអំពីរបៀបដែលប្រទេសក្នុងតំបន់កំពុងរងសម្ពាធ ហើយមើលឃើញថា វាកាន់តែពិបាកឡើងៗក្នុងការពឹងផ្អែកលើសហរដ្ឋអាមេរិកដើម្បីធានាលើផ្នែកសន្តិសុខ និងលើប្រទេសចិនលើផ្នែកសេដ្ឋកិច្ច។

លោកនិយាយថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងបង្កើត “ភាពផ្តាច់មុខ” ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសក្នុងតំបន់។ លោកបន្ថែមថា ការប៉ុនប៉ងណាមួយដើម្បីគាបប្រទេសចិនគឺនឹងត្រូវបរាជ័យ។
លោកបន្តថា ក្នុងនាមជាអ្នកជំរុញការអភិវឌ្ឍសកល អាមេរិកគួរតែរៀបចំវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ជាជាងការធ្វើជាក្តារអុក សម្រាប់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
ជាចុងក្រោយលោកបានបញ្ជាក់ថា មិនគួរបញ្ឆេះសង្រ្គាមត្រជាក់ទេ ហើយវិបត្តិដូចនៅអ៊ុយក្រែន មិនគួរកើតឡើងម្តងទៀតឡើយនៅអាស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ