Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង

បានផុស

នៅ

ប្រទេសចិន បានជំរុញឲ្យអង្គការសុខភាពពិភពលោក (WHO) បើកការស៊ើបអង្កេតថ្មីមួយ រកប្រភពដើមនៃវីរុសកូវីដ១៩នៅសហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំង បានច្រានចោលការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោនដែលថា មេរោគដ៏កាចសាហាវនេះ គឺធ្លាយចេញពីមន្ទីរពិសោធន៍មេរោគក្នុងទីក្រុង អ៊ូហាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលសួរអំពីការអត្ថាធិប្បាយថ្មីៗរបស់ប្រធាន WHO លោក Tedros Adhanom Ghebreyesus ដែលអំពាវនាវឲ្យប្រទេសចិន និងប្រជាជាតិដទៃទៀតមានតម្លាភាពក្នុងការចែករំលែកទិន្នន័យទាក់ទងនឹងប្រភពដើមនៃវិបត្តិសុខភាពនេះ, អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ទទូចថា ទីក្រុងប៉េកាំងបានចែករំលែកទិន្នន័យ និងការស្រាវជ្រាវរកឃើញ ច្រើនជាងប្រទេសណាៗទាំងអស់ ហើយបានចូលរួមចំណែកច្រើនបំផុតលើការតាមដានរកប្រភពដើម។

លោកស្រីបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទទី០៦ខែមីនាថា “ការតាមរកប្រភពដើមនៃមេរោគ គឺជាបញ្ហាវិទ្យាសាស្ត្រ។ ការសិក្សាគួរតែឬត្រូវធ្វើឡើងរួមគ្នា ដោយអ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកតែប៉ុណ្ណោះ ប៉ុន្តែរដ្ឋាភិបាលសហរដ្ឋអាមេរិក បានរារាំងកិច្ចខិតខំប្រឹងប្រែងទាំងនោះដោយយកបញ្ហានេះ ធ្វើជារឿងនយោបាយ អាវុធ និងឧបករណ៍”។

លោកស្រី Mao Ning

គួរបញ្ជាកថា ការកត់សម្គាល់របស់លោកស្រី Mao បានកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីនាយក FBI លោក Christopher Wray អះអាងថា មេរោគនេះ “ទំនងបំផុត” គឺមានប្រភពចេញពីការលេចធ្លាយពីមន្ទីរពិសោធន៍ចិន។

ចំណែកនាយកដ្ឋានថាមពលអាមេរិក ក៏ត្រូវបានគេរាយការណ៍ថា ផ្លាស់ប្តូរជំហររបស់ខ្លួនលើបញ្ហានេះផងដែរ ដោយថ្មីៗបានគាំទ្រទ្រឹស្តីនៃការលេចធ្លាយចេញពីមន្ទីរពិសោធន៍ ថ្វីបើមាន “ទំនុកចិត្តទាប” ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ FBI ចេញមុខអះអាងថា វីរុសកូវីដ១៩ ទំនងធ្លាយចេញពីមន្ទីរពិសោធន៍ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម