Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំទាំងដៃនៅហើម

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃអង្គារនេះ បើទោះបីជាដៃស្ដាំរបស់លោកនៅហើមក៏ដោយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប្រាយុទ្ធ បានថ្លែងបន្ទាប់ពីកិច្ចប្រជុំនោះថា ទោះប្រជុំពេញមួយថ្ងៃ ក៏ខ្ញុំមិនកើតអ្វីដែរ ។ ជារៀងរាល់ថ្ងៃ ខ្ញុំហាត់កាន់ប៊ិចចុះហត្ថលេខាលើឯកសារសំខាន់ៗ បើទោះបីជាគ្រូពេទ្យបានប្រាប់ខ្ញុំឲ្យសម្រាកប្រហែល ២ សប្ដាហ៍ ដោយសារតែរបួស និងស្នាមដេរក៏ដោយ ។

ទន្ទឹមនោះ លោកនាយករដ្ឋមន្ត្រីក៏បានផ្ញើសារអរគុណដល់ប្រជាពលរដ្ឋដែលតែងតែព្រួយបារម្ភពីសុខទុក្ខរបស់លោក បន្ទាប់ពីលោកបានអញ្ជើញចាកចេញពីមន្ទីរពេទ្យ Phramongkutklao កាលពីល្ងាចថ្ងៃចន្ទ ។

គួរបញ្ជាក់ថា លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជូនចូលមន្ទីរពេទ្យភ្លាម ក្រោយត្រឡប់មកពីកម្មវិធីមួយនៅខេត្តអាយុធ្យាកាលពីថ្ងៃសុក្រ ទី៣ ខែមីនានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sanook

ចុចអាន ៖ លោក ប្រាយុទ្ធ ត្រូវបញ្ជូនចូលមន្ទីរពេទ្យ ខណៈវេជ្ជបណ្ឌិតកំពុងតាមដានអាការរោគ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម