Connect with us

ព័ត៌មានអន្ដរជាតិ

ទម្លាយវីដេអូ នៃការចាប់ជំរិតជនជាតិអាមេរិក៤នាក់ នៅ ម៉ិកស៊ិក

បានផុស

នៅ

ជនជាតិអាមេរិកពីរនាក់ក្នុងចំណោមបួននាក់ដែលត្រូវបានចាប់ជំរិតនៅប្រទេសម៉ិកស៊ិកកាលពីសប្តាហ៍មុន ពេលនេះបានបាត់បង់ជីវិតហើយ ប៉ុន្តែ២នាក់ទៀតនៅរស់ ហើយបច្ចុប្បន្ន បានវិលត្រលប់ទៅសហរដ្ឋអាមេរិកវិញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋអាមេរិកចំនួន៤នាក់ ត្រូវបានក្រុមប្រដាប់អាវុធចាប់ជំរិត កាលពីថ្ងៃទី០៣ខែមីនា ខណៈបើកបរឆ្លងដែនពីរដ្ឋ Texas របស់អាមេរិក ចូលទៅក្នុងទីក្រុង Matamoros នៃរដ្ឋ Tamaulipas ភាគឦសានប្រទេសម៉ិកស៊ិក។

សាច់​ញាតិ ​ប្រាប់​សារព័ត៌មាន​អាមេរិក​ថា ពួកគេ​​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ដើម្បី​វះកាត់​កែសម្ផស្ស។

FBI និយាយថា “ជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដែលនៅរស់រានមានជីវិត បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលនៃការវាយប្រហារ”។ សេចក្តីថ្លែងការណ៍បន្ថែមថា ទីភ្នាក់ងារនេះនឹងធ្វើការជាមួយដៃគូអន្តរជាតិ និងភ្នាក់ងារអនុវត្តច្បាប់ផ្សេងទៀត ដើម្បីនាំអ្នកប្រព្រឹត្តការវាយប្រហារដ៏រន្ធត់ និងហិង្សានេះមកទទួលខុសត្រូវចំពោះមុខច្បាប់។

យោងតាមមន្ត្រីអាមេរិក អ្នកដែលស្លាប់មានឈ្មោះ Zindell Brown និង Shaeed Woodard ចំណែកអ្នករបួសមានឈ្មោះ Latavia “Tay” McGee និង Eric James Williams។

ក្នុងវីដេអូ​នៃហេតុការណ៍ចាប់ជម្រិតនេះ បានបង្ហាញ​ថា ជនជាតិអាមេរិកទាំង៤ ​ត្រូវ​បាន​ក្រុម​បុរស​ប្រដាប់​អាវុធ​ធុន​ធ្ងន់​ នាំឡើងរថយន្ត​ភីកអាប់។

ស្ត្រីជនជាតិម៉ិកស៊ិកអាយុ៣៣ឆ្នាំម្នាក់ដែលឈរមើល ត្រូវបានសម្លាប់នៅក្នុងឧប្បត្តិហេតុកាលពីថ្ងៃសុក្រមុន៕

សូមទស្សនាវីដេអូ​​​៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចាប់ជនសង្ស័យ ៣ នាក់​ ពីបទចាប់ជំរិត​យកលុយ ៣០ ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម