ព័ត៌មានអន្ដរជាតិ
លោក អាភិសិទ្ធ ថា ចំណុចដែលធ្វើឱ្យលោក ប្រាយុទ្ធ ទៅមុខបន្តបាន ជាឱកាសខ្ពស់ក្នុងការកើតមានវិបត្តិក្នុងប្រទេស
អតីតនាយករដ្ឋមន្ត្រីថៃ និងជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ លោក អាភិសិទ្ធ វេឆាឆីវ៉ាក់ បាននិយាយថា៖ លោកប្រកាសលាលែងពីសមាជិកសភាតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យនៅឆ្នាំ២០១៩ បន្ទាប់ពីលោក ប្រាយុទ្ធ ចាន់អូចា ក្លាយជានាយករដ្ឋមន្ត្រី គឺដោយសារមានការជួយជ្រោមជ្រែងពីសំឡេងសមាជិកព្រឹទ្ធសភា២៥០រូប។

សំណួរ៖ បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២៣ តើនយោបាយថៃ នឹងមានប្រជាធិបតេយ្យជាងមុនដែរឬទេ?
ចំពោះរឿងនេះ យើងនៅតែមានបញ្ហាត្រង់មាត្រា២៧២ (សមាជិកព្រឹទ្ធសភាមានសិទ្ធិបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី) បើទោះជាការបោះឆ្នោតឆ្នាំ២០២៣ នឹងធ្វើឱ្យសមាជិកព្រឹទ្ធសភាទាំង ២៥០រូបគ្មានជម្រើសច្រើនក៏អាចថាបាន ប៉ុន្តែការមានច្បាប់នេះឡើង គឺចាត់ទុកថា នៅតែជាឆ្អឹងទទឹងកនៃលទ្ធិប្រជាធិបតេយ្យ ជាពិសេសប្រសិនបើមានការប៉ុនប៉ងប្រើប្រាស់សមាជិកព្រឹទ្ធសភា២៥០រូបក្នុងការចរចារបង្កើតរដ្ឋាភិបាលនោះ ចាត់ទុកថាការបោះឆ្នោតនៅតែមិនទាន់បានវិលត្រលប់ទៅរកស្តង់ដារនៃប្រទេសប្រជាធិបតេយ្យសេរីនោះទេ។
លោកថា យើងនៅមិនទាន់អាចនិយាយដាក់បន្ទុកខ្លាំងទៅខាងណាមួយបានឡើយ ព្រោះអ្នកដែលសរសេររដ្ឋធម្មនុញ្ញ ក៏សរសេរយ៉ាងចម្លែក ពោលគឺផ្តល់សិទ្ធិអំណាចដល់សមាជិកព្រឹទ្ធសភាទាំង២៥០រូប ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី ប៉ុន្តែសមាជិកព្រឹទ្ធសភាទាំង២៥០រូប ក៏មិនអាចការពាររដ្ឋាភិបាលដែលបង្កើតឡើងនោះបានទេ ប្រសិនបើសមាជិកសភាសំឡេងភាគច្រើនមិនយល់ព្រមជាមួយរដ្ឋាភិបាល។

សំណួរ៖ តើការបោះឆ្នោតឆ្នាំ២០២៣ សសរស្តមបង្កើតរដ្ឋាភិបាលនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច?
ដំបូងខ្ញុំត្រូវនិយាយថា គឺស្ថិតនៅលើប្រជាជន ប្រសិនបើជ្រើសរើសយ៉ាងច្បាស់(បោះឆ្នោត) មានក្រុមគណបក្សនយោបាយ ឬគណបក្សនយោបាយណាមួយអាចទទួលបានសំឡេងគាំទ្រលើសពី ២៥០សំឡេងនៅក្នុងសភា នោះនឹងធ្វើឱ្យសមាជិកព្រឹទ្ធសភាពិបាកក្នុងការប្រឆាំងនឹងឆន្ទៈរបស់ប្រជាពលរដ្ឋ ប្រសិនបើបក្សប្រឆាំងឈ្នះការបោះឆ្នោតបង្កើតរដ្ឋាភិបាល។ ករណីនេះ សមាជិកព្រឹទ្ធសភាទាំង ២៥០រូប នឹងបាត់បង់សិទ្ធិអំណាចក្នុងរយៈពេល ១ឆ្នាំក្រោយការបោះឆ្នោត បើគណបក្សណាប្រមូលសំឡេងភាគច្រើនដើម្បីបង្កើតរដ្ឋាភិបាលបាន នៅក្នុងទម្រង់នេះនឹងឈានទៅរកលទ្ធិប្រជាធិបតេយ្យកាន់តែខ្លាំង។
ប៉ុន្តែវាអាស្រ័យលើខ្លឹមសារ និងវិធីសាស្រ្តក្នុងការដឹកនាំរបស់អ្នកកាន់អំណាចផងដែរ។ ការគោរពសិទ្ធិរបស់ប្រជាជនសំឡេងភាគតិច ពោលគឺការផ្តល់ឱកាសឱ្យបញ្ចេញមតិរិះគន់ដោយស្មើភាពគ្នា នោះនឹងបង្ហាញថា លទ្ធិប្រជាធិបតេយ្យរបស់យើងបានវិលត្រលប់មករកសភាពដូចដើមវិញដែលដូចយើងចង់បាន។
លោក អាភីសិទ្ធ បាននិយាយថា៖ “ទោះជាយ៉ាងណាលោកនឹងចូលរួមនយោបាយជាមួយលោក ប្រាយុទ្ធ ចាន់អូចា ឡើយ។ ឆ្នាំ២០១៩ លោក ប្រាយុទ្ធ ឡើងកាន់អំណាចភ្លាម ខ្ញុំ (អាភិសិទ្ធ) ក៏បានលាលែងពីសមាជិកតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យភ្លាមផងដែរ (បក្សប្រជាធិបតេយ្យចូលរួមបង្កើតរដ្ឋាភិបាលជាមួយលោក ប្រាយុទ្ធ)”។
លោក លោក អាភីសិទ្ធ វេឆាឆីវ៉ាក់ បន្តថា សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ប្រសិនបើលោក ប្រាយុទ្ធ ចាន់អូចា មានលទ្ធភាពក្លាយជានាយករដ្ឋមន្ត្រីបន្តទៀត គឺមានឱកាសខ្ពស់ក្នុងការមានវបត្តិនយោបាយកើតឡើង៕
អត្ថបទ៖ គង់ សំអាន
ប្រភព៖ Prachachat
ចុចអាន៖ លោក ប្រាយុទ្ធ ចូលជ្រកកោនជាមួយគណបក្សថ្មី ដើម្បីស្វែងរកអាណត្តិទី ២

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?