Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្មអាមេរិក ព្រួយបារម្ភអំពីហានិភ័យបង្កឡើងដោយ រុស្ស៊ី (មានវីដេអូ)

បានផុស

នៅ

ចារកម្មកំពូលរបស់អាមេរិកជឿថា រុស្ស៊ីមិនចង់បានការប្រឈមមុខដាក់គ្នាខាងយោធាដោយផ្ទាល់ជាមួយអង្គការណាតូទេ ប៉ុន្តែមានសក្តានុពលធ្វើឲ្យជម្លោះក្នុងប្រទេសអ៊ុយក្រែនកើនឡើងខ្លាំង។ នេះបើយោងតាមការវាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ ដែលប្រគល់ជូនព្រឹទ្ធសភាដោយប្រធានចារកម្មកាលពីថ្ងៃពុធទី០៨ខែមីនា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍វាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ២០២៣ បានឲ្យដឹងថា “រហូតមកដល់ពេលនេះ មេដឹកនាំរុស្ស៊ីបានចៀសវាងសកម្មភាពដែលនឹងពង្រីកជម្លោះអ៊ុយក្រែនហួសពីព្រំដែនរបស់អ៊ុយក្រែន ប៉ុន្តែហានិភ័យសម្រាប់ការកើនឡើងអរិភាព នៅតែមានគួរឲ្យកត់សម្គាល់”។

ដោយចងក្រងក្នុងខែកុម្ភៈ ការវាយតម្លៃនេះត្រូវបានបង្ហាញជាសាធារណៈកាលពីថ្ងៃពុធ នៅឯសវនាការប្រចាំឆ្នាំរបស់គណៈកម្មាធិការស៊ើបការណ៍ព្រឹទ្ធសភា ស្តីពីការគំរាមកំហែងជាសកល។

ស្របពេលជាមួយគ្នានោះ នាយកទីភ្នាក់ងារចារកម្មជាតិលោកស្រី Avril Haines បានចាត់ទុកប្រទេសចិនថាជា អាទិភាពដែលមិនអាចប្រៀបផ្ទឹមបាននៃអ្នកស៊ើបការណ៍អាមេរិក។ នាយក CIA, FBI, NSA, និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA) ក៏បានផ្តល់សក្ខីកម្មនៅក្នុងសវនាការនេះផងដែរ។

លោកស្រី Avril Haines

ក្នុងរបាយការណ៍៤០ទំព័រនេះ មាន៤ទំព័រគឺទាក់ទងនឹងប្រទេសរុស្ស៊ី។ វានិយាយទាំងអំពីជម្លោះនៅអ៊ុយក្រែន និងតួនាទីរបស់ទីក្រុងមូស្គូនៅតំបន់អាស៊ីកណ្តាល អាហ្រ្វិក និងអាមេរិកឡាទីន។

ទោះបីជារបាយការណ៍នេះ បានចោទប្រកាន់រុស្ស៊ីពីការវាយលុកមិនសមហេតុផល នៅក្នុងប្រទេសអ៊ុយក្រែនក៏ដោយ ប៉ុន្តែនៅក្នុងកថាខណ្ឌមួយចំនួន វាទទួលស្គាល់ថា ទីក្រុងមូស្គូបានធ្វើសកម្មភាពដោយសារតែខ្លួនយល់ថា ការគំរាមកំហែងដែលមានស្រាប់ អាចបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់រុស្ស៊ី។

អ្នកស៊ើបការណ៍អាមេរិកជឿថា កងកម្លាំងជើងគោករបស់រុស្ស៊ីត្រូវចុះខ្សោយ ដោយសារសង្គ្រាម និងការបរាជ័យផ្នែកយោធានៅអ៊ុយក្រែន ដែលនឹងបង្ខំឲ្យទីក្រុងមូស្គូពឹងផ្អែកលើការគំរាមនុយក្លេអ៊ែរដ៏សំខាន់របស់ខ្លួន។

ការខាតបង់នៅអ៊ុយក្រែននឹងទាមទារឲ្យមានការកសាងឡើងវិញរយៈពេលច្រើនឆ្នាំ ដែលធ្វើឲ្យប្រទេសរុស្ស៊ីមិនសូវមានសមត្ថភាពក្នុងការគំរាមកំហែងផ្នែកយោធាចំពោះសន្តិសុខអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស៊ើបការណ៍អាមេរិកក៏បានវាយតម្លៃដែរថា ទីក្រុងមូស្គូនឹងបន្តបង្កើតឥទ្ធិពលនៅក្នុងទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន ដោយព្យាយាមកាត់បន្ថយភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិកនិងបង្ហាញខ្លួនថាជា អ្នកសម្របសម្រួល និងជាដៃគូសន្តិសុខដែលមិនអាចខ្វះបាន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅ ឧបទ្វីបកូរ៉េ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១ នាទីute មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យបិទចោលទីតាំងអាជីវកម្មណាដែលបណ្ដោយឱ្យមានការប្រើប្រាស់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ៨ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តសមាជិក ប.ស.ស មានជំងឺស្រាលៗ ទៅពិគ្រោះនៅពេទ្យឯកជន ឬ មណ្ឌលសុខភាព កាត់បន្ថយការកកស្ទះ

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ស សុខា អំពាវនាវរួមគ្នាអភិរក្សប្រាសាទបុរាណបន្ទាយឆ្មា ដែលជាសម្បត្តិជាតិដ៏មានតម្លៃ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម