ព័ត៌មានអន្ដរជាតិ
ប្រមុខណាតូ ព្រមានថា ទីក្រុង Bakhmut នឹងធ្លាក់ក្នុងដៃរុស្ស៊ី ត្រឹមប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមាននៅថ្ងៃព្រហស្បតិ៍ទី០៩ខែមីនាថា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាច្រើនខែ ទីក្រុង Bakhmut ភាគខាងកើតប្រទេសអ៊ុយក្រែន អាចនឹងធ្លាក់ក្នុងដៃរុស្ស៊ី នារយៈពេលត្រឹមប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ។

ការព្រមានរបស់លោកកើតឡើង ចំពេលដែលក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីដែលដឹកនាំការវាយប្រហារលើទីក្រុង Bakhmut បានអះអាងដណ្តើមយកច្រាំងខាងកើតនៃទីក្រុងឧស្សាហកម្មមួយនេះ។
នៅទីក្រុង ស្តុកខុម នៃប្រទេសស៊ុយអែត, បណ្តារដ្ឋមន្ត្រីសហភាពអឺរ៉ុប កំពុងពិភាក្សាគ្នាអំពីផែនការបង្កើនការផលិតសព្វាវុធ និងប្រញាប់ប្រញាល់បញ្ជូនគ្រាប់រំសេវទៅកាន់ប្រទេសអ៊ុយក្រែន។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំនោះថា “អ្វីដែលយើងឃើញគឺថា រុស្ស៊ីកំពុងបញ្ជូនទ័ពកាន់តែច្រើន និងកម្លាំងកាន់តែច្រើន”។
ដោយឡែក នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ CNN ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានព្រមានអំពីអ្វីដែលនឹងកើតឡើងប្រសិនបើទីក្រុង Bakhmut ធ្លាក់ក្នុងដៃកងកម្លាំងរុស្ស៊ី។

លោក Zelensky បាននិយាយនៅក្នុងបទសម្ភាសដែលបានចាក់ផ្សាយកាលពីថ្ងៃពុធថា “យើងយល់ថា បន្ទាប់ពី Bakhmut, កងកម្លាំងរុស្ស៊ី អាចបន្តទៅមុខទៀត ហើយវាយប្រហារទីក្រុងក្បែរៗក្នុងតំបន់ Donetsk។ ពួកគេអាចទៅ Kramatorsk, ពួកគេអាចទៅ Sloviansk។ បន្ទាប់ពីទីក្រុង Bakhmut វានឹងក្លាយជាផ្លូវបើកចំហសម្រាប់រុស្ស៊ី ទៅកាន់ទីក្រុងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែននៅទិសដៅ Donetsk”។
គួរបញ្ជាក់ថា សមរភូមិធំនៅជុំវិញទីក្រុង Bakhmut គឺជាការប្រយុទ្ធមានរយៈពេលវែងបំផុត និងបង្ហូរឈាមខ្លាំងបំផុតនៅក្នុងការវាយលុករបស់រុស្ស៊ី នារយៈពេលជាងមួយឆ្នាំមកនេះ ដែលបានបំផ្លិចបំផ្លាញទឹកដីអ៊ុយក្រែន និងជម្លៀសប្រជាជនរាប់លាននាក់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាកាសធាតុនៅភាគខាងកើត អ៊ុយក្រែន ប្រែទៅជាក្ដៅ និងមានភក់ ធ្វើឲ្យ ទ័ព រុស្ស៊ី កំពុងជាប់គាំង

-
KPT+១៦ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់