Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូថា អ្នកមើលស្រាល រុស្ស៊ី គឺខុសហើយ

បានផុស

នៅ

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា រុស្ស៊ីមិនគួរត្រូវបានមើលស្រាលឡើយ ហើយយើងត្រូវផ្គត់ផ្គង់ផ្នែកយោធាដល់អ៊ុយក្រែនជាបន្ទាន់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុបនៅទីក្រុង Stockholm ប្រទេសស៊ុយអែត, លោក Stoltenberg បាននិយាយថា អ្នកមើលស្រាលដល់រុស្ស៊ី គឺជារឿងខុសហើយ ហើយលោកជំរុញឲ្យអង្គការណាតូ និងប្រទេសសហភាពអឺរ៉ុបបន្តផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនផងដែរ ។

ថ្លែនៅក្នុងកិច្ចពិភាក្សាអំពីផែនការស្ដីពីការបង្កើនការផលិតឧស្សាហកម្មការពារជាតិអឺរ៉ុប, លោក Stoltenberg បានបន្តទៀតថា អត្រា​នៃ​ការ​ប្រើ​ប្រាស់​ជំនួយយោធាបច្ចុប្បន្នរបស់អ៊ុយក្រែន ​ធៀប​នឹង​អត្រា​នៃ​ការ​ផលិត​គ្រាប់​រំសេវកាលពីពេលមុន គឺមិនមាននិរន្តរភាពទេ ។

លោកបានបន្ថែមថា យើងត្រូវតែធ្វើការបន្ថែមទៀត ព្រោះយើងត្រូវធានាដល់អ៊ុយក្រែនទទួលបានរាល់តម្រូវការទាំងអស់ ដើម្បីការពារខ្លួនប្រឆាំងនឹងប្រតិបត្តិការសឹករបស់រុស្ស៊ី ហើយយើងត្រូវតែបំពេញបន្ថែមនូវភាគហ៊ុនផ្ទាល់ខ្លួនរបស់យើងដល់រដ្ឋាភិបាលទីក្រុងកៀវ ។

ក្នុងនោះលោក Stoltenberg ក៏បានលើកឡើងផងដែរថា ទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន អាចនឹងធ្លាក់ចូលក្នុងដៃរុស្ស៊ី នារយៈពេលត្រឹមប៉ុន្មានថ្ងៃខាងមុខប៉ុណ្ណោះ ក្រោយពេលដែលក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner Group កំពុងវាយដណ្ដើមយកច្រាំងទន្លេខាងកើតនៃទីក្រុងជីករ៉ែអំបិលមួយនេះ ។

គួរបញ្ជាក់ថា ជ័យជម្នះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាមប្រហែល ៧០,០០០ នាក់នឹងផ្តល់ឲ្យរុស្ស៊ីនូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងា បន្ទាប់ពីបានកែនទាហានបម្រុងរាប់សែននាក់កាលពីឆ្នាំមុន ហើយវាក៏នឹងក្លាយជាជំហានមួយទៀតដើម្បីដណ្តើមយកតំបន់ Donbas ដែលជាគោលដៅសង្គ្រាមដ៏សំខាន់របស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ អាកាសធាតុនៅភាគខាងកើត អ៊ុយក្រែន ប្រែទៅជាក្ដៅ និងមានភក់ ធ្វើឲ្យ​ទ័ព រុស្ស៊ី កំពុងជាប់គាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៨ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៤ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម