ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អនាគតរបស់ UN ត្រូវសម្រេចនៅ អ៊ុយក្រែន
បន្ទាប់ពីជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃទី៨ ខែមីនា លោកប្រធានាធិបតី Volodymyr Zelensky បាននិយាយថា បច្ចុប្បន្នអនាគតរបស់ UN កំពុងត្រូវបានសម្រេចនៅអ៊ុយក្រែន ។

លោក Zelensky បានលើកឡើងថា “ឥឡូវនេះទីក្រុងកៀវកំពុងការពារគោលដៅ និងគោលការណ៍នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដូច្នេះអ្វីៗគួរតែត្រូវសម្រេចនៅក្នុងប្រទេសអ៊ុយក្រែន” ។
យោងតាមការិយាល័យប្រធានាធិបតីបានឲ្យដឹងថា នៅទីក្រុងកៀវលោក Zelensky និងលោក Guterres បានពិភាក្សាគ្នាអំពីបញ្ហាសន្តិសុខ ការអនុវត្តរូបមន្តសន្តិភាពអ៊ុយក្រែន មធ្យោបាយដើម្បីបញ្ជូនជនជាតិអ៊ុយក្រែនរាប់ពាន់នាក់ដែលបានផ្លាស់ទីលំនៅទៅរុស្ស៊ីដោយបង្ខំ ក្នុងអំឡុងសង្គ្រាមទ្រង់ទ្រាយធំ និងការបង្កើតសាលាក្តីពិសេសសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាមលុកលុយរបស់រុស្ស៊ី ។

ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែន និងប្រធាន UN ក៏បានប៉ះប៉ូវបញ្ហានុយក្លេអ៊ែររបស់រុស្ស៊ី និងការស្ដារឡើងវិញនូវសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនទាំងអស់ ដែលត្រូវបានរំលោភដោយរុស្ស៊ី ។
ជាចុងក្រោយលោក Guterres បានឲ្យដឹងថា UN អាចផ្តល់ការសម្រុះសម្រួលដើម្បីសម្រេចបាននូវការរំសាយទាំងស្រុងនូវរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលកាន់កាប់ដោយកងកម្លាំងរុស្ស៊ី ដោយធានាឲ្យមានការបន្តប្រតិបត្តិការជាប្រចាំឡើងវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Kyiv Independent

-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់