Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការ​ឥណ្ឌូណេស៊ី ​កាត់ទោស​មន្ត្រី​បាល់ទាត់ម្នាក់ ពាក់ព័ន្ធការរត់ជាន់គ្នាក្នុង​កីឡដ្ឋាន​

បានផុស

នៅ

តុលាការឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ទី០៩ខែមីនា បានរកឃើញថា មន្ត្រីបាល់ទាត់ជាន់ខ្ពស់ម្នាក់ មានពិរុទ្ធ ពីបទធ្វេសប្រហែសចំពោះតួនាទីរបស់គាត់ ដែលបណ្តាលឲ្យមនុស្សចំនួន១៣៥នាក់ស្លាប់ ក្នុងអំឡុងពេលមនុស្សរត់ជាន់គ្នា ក្នុងការប្រកួតមួយនៅខេត្ត East Java កាលពីឆ្នាំមុន ដែលហេតុការណ៍នោះ បានក្លាយជាគ្រោះមហន្តរាយដ៏អាក្រក់មួយ នៅក្នុងប្រវត្តិសាស្ត្រកីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅក្រម​បាន​កាត់ទោស​លោក Abdul Haris ប្រធាន​គណៈកម្មាធិការ​រៀបចំ​ក្លិប​បាល់ទាត់ Arema FC ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​កន្លះ ដែល​នេះជា​ការកាត់ទោសឲ្យ​ជាប់​ពន្ធនាគារ​លើក​ដំបូង ​ទាក់ទង​នឹង​សោកនាដកម្ម​នោះ។

លោក Haris ត្រូវ​បានគេ​រក​ឃើញ​ថា ​ជា​អ្នក​ទទួល​ខុស​ត្រូវចំពោះ​ការ​លក់​សំបុត្រ​ច្រើន​ពេក​ពោលគឺលើសកម្រិត​អតិបរមា​របស់កីឡដ្ឋាន។

លោក Abdul Haris

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បន្ទាប់ពីអ្នកគាំទ្រក្រុម Arema FC រត់ចូលទីលានប្រកួត បន្ទាប់ពីចាញ់គូប្រជែង Persebaya Surabaya កាលពីថ្ងៃទី០១ខែតុលាឆ្នាំ២០២២ ដែលបង្កឲ្យមានការរត់ជាន់គ្នា ពេលមនុស្សរត់សំដៅទៅច្រកចេញ។

ការស៊ើបអង្កេតកាលពីឆ្នាំមុនបានសន្និដ្ឋានថា ឧស្ម័នបង្ហូរទឹកភ្នែកគឺជាមូលហេតុចម្បងបង្កឲ្យមានការស្លាប់។ វិធានការគ្រប់គ្រងហ្វូងមនុស្សបែបនេះ គឺត្រូវបានហាមឃាត់ដោយ FIFA៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ឥណ្ឌូណេស៊ី ចោទប្រកាន់មនុស្ស ៦នាក់ ពាក់ព័ន្ធហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១១ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១១ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម