ព័ត៌មានអន្ដរជាតិ
Cambodia Airways បើកជើងហោះហើរត្រង់ភ្នំពេញ-ប៉េកាំង ឆ្លើយតបទីផ្សារភ្ញៀវទេសចរចិន
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways គ្រោងនឹងចាប់ផ្តើមបើកជើងហោះហើរត្រង់រវាងពីទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី២៧ ខែមីនាខាងមុខ ដើម្បីបំពេញតម្រូវការកើនឡើងនៃការធ្វើដំណើររបស់ភ្ញៀវទេសចររវាងគោលដៅទាំងពីរ ភ្នំពេញ-ប៉េកាំង។

លោក Simon Su នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បាននិយាយថា យន្តហោះ Airbus A320 នឹងហោះហើររវាងគោលដៅទាំងពីរនេះចំនួន ៣ជើងក្នុងមួយសប្តាហ៍ ពោលគឺនៅថ្ងៃចន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ ចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣តទៅ។ លោកថា ចំនួនជើងហោះហើរនឹងកើនឡើងរហូតដល់ ៥ជើងក្នុងមួយសប្តាហ៍ ពោលគឺនៅថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣។

លោក Simon Su និយាយថា៖ “ការបើកជើងហោះហើរថ្មីនេះរំពឹង នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ និងទេសចរណ៍រវាងទីក្រុងទាំងពីរ ភ្នំពេញ-ប៉េកាំង ។ យើងសង្ឃឹមថាផ្លូវថ្មីនេះ នឹងស្រូបទាក់ទាញភ្ញៀវទេសចរចិន អ្នកជំនួញ និងវិនិយោគិនចិន មកកម្ពុជាកាន់តែច្រើនឡើង”៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
ចុចអាន៖ ឈៀងម៉ៃ ជាប់ឈ្មោះជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើលោកhttps://www.kampucheathmey.com/global-news/476361

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
កីឡា២ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី