ព័ត៌មានអន្ដរជាតិ
បាញ់ប្រហារកក្រើកទីក្រុង Hamburg, ស្លាប់មនុស្សច្រើននាក់
មនុស្សច្រើននាក់ត្រូវបានសម្លាប់ ក្នុងការបាញ់ប្រហារនៅព្រះវិហារ Jehovah’s Witness ក្នុងទីក្រុង Hamburg នៃប្រទេសអាល្លឺម៉ង់។

យោងតាមប៉ូលិសទីក្រុង Hamburg, ការបាញ់ប្រហារកើតឡើងលើផ្លូវ Deelböge ក្នុងសង្កាត់ Gros Borstel។

ពួកគេនិយាយថា ខ្មាន់កាំភ្លើងម្នាក់បានស្លាប់ ប៉ុន្តែគេមិនច្បាស់ទេថាតើអ្នកវាយប្រហារគឺជាម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងប្រាំពីរនាក់ ដែរឬក៏អត់។

សារប្រកាសអាសន្នមួយ ត្រូវបានផ្ញើនៅលើកម្មវិធីព្រមានសហព័ន្ធ NINAwarn នៅម៉ោងប្រហែល ២១:០០ (ម៉ោងនៅអាល្លឺម៉ង់) ដោយប្រាប់អ្នកស្រុកថា “ជនល្មើសមិនស្គាល់មុខម្នាក់ ឬច្រើននាក់ បានបាញ់ទៅលើមនុស្សនៅក្នុងព្រះវិហារមួយ”។

ស្របពេលជាមួយគ្នានោះ អ្នកនៅក្បែរៗ ត្រូវបានគេប្រាប់កុំឲ្យចាកចេញពីផ្ទះ ខណៈប្រតិបត្តិការប៉ូលិសកំពុងបន្ត។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិសនិយាយថា មិនមានព័ត៌មានដែលអាចទុកចិត្តបាន អំពីហេតុផលនៃឧក្រិដ្ឋកម្មនេះទេ ហើយពួកគេបានអំពាវនាវដល់សាធារណជន កុំឲ្យចែករំលែកពាក្យចចាមអារ៉ាម ឬព័ត៌មានផ្តេសផ្តាសអំពីហេតុការណ៍នេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ បាញ់ប្រហារ ៣លើក ស្លាប់និងរបួសមនុស្សជាង ៣០នាក់ នៅ សហរដ្ឋអាមេរិក

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត