Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បង្អួតអាវុធមានឥទ្ធិពលបំផុតលើពិភពលោក

បានផុស

នៅ

ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវអ្វីដែលហាក់ដូចជាមីស៊ីល Ballistic បាញ់ចេញពីនាវាមុជទឹកប្រភេទថ្មី នៅឯក្បួនព្យុហយាត្រាមួយកាលពីយប់មិញនេះ។

This image has an empty alt attribute; its file name is 20210115000079_0-1024x648.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញសាច់ដុំយោធានេះបានកើតឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបញ្ចប់កិច្ចប្រជុំនយោបាយរយៈពេលជាងមួយសប្តាហ៍។

រូបថតពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបង្ហាញថា មេដឹកនាំ គីម ជុងអ៊ុន ញញឹមនិងបក់ដៃនៅពេល គាត់មើលក្បួនដង្ហែរនៅទីលាន គីម អ៊ីលស៊ុង ក្នុងទីក្រុងព្យុងយ៉ាង។

ព្យុហយាត្រានេះមាន ទាហានដើរហែក្បួនជាជួរក៏ដូចជាសព្វាវុធយោធាជាច្រើន រួមមានរថក្រោះនិងជើងទម្របាញ់រ៉ុកកែតផងដែរ។

នៅចុងបញ្ចប់ មីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រភេទថ្មីនិង SLBM ត្រូវបានរថយន្តដឹកចូលមកក្នុងទីលាន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា “អាវុធដែលមានឥទ្ធិពលបំផុតរបស់ពិភពលោកគឺ មីស៊ីលផ្លោងបាញ់ចេញពីនាវាមុជទឹក បានចូលដល់ទីលានហើយបង្ហាញពីកម្លាំងដ៏ខ្លាំងក្លានៃកម្លាំងប្រដាប់អាវុធបដិវត្ត”។

ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បង SLBM ជាច្រើនគ្រាប់ចេញពីក្រោមទឹកហើយក្រុមអ្នកវិភាគនិយាយថា ពួកគេកំពុងស្វែងរកការអភិវឌ្ឍនាវាមុជទឹកប្រតិបត្តិការមួយគ្រឿង ដើម្បីដាក់មីស៊ីលទាំងនោះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ គីម ជុងអ៊ុន បញ្ជាឲ្យដាក់ពង្រាយគ្រាប់មីននៅជាប់ព្រំដែនចិនដើម្បីរារាំងមនុស្សមិនឲ្យចូលមកចម្លងជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម