ព័ត៌មានអន្ដរជាតិ
វិបត្តិអ៊ុយក្រែន អាចក្លាយជាសង្រ្គាមរយឆ្នាំ បើលោកខាងលិច មិនឈប់ផ្តល់អាវុធ
មេបក្សប្រឆាំងបារាំងលោកស្រី Marine Le Pen បានព្រមានថា ការសម្រេចចិត្តរបស់បស្ចិមប្រទេស ក្នុងការបន្តផ្តល់អាវុធដល់អ៊ុយក្រែន បានគំរាមកំហែងបង្វែរជម្លោះនេះ ទៅជាការប៉ះទង្គិចយូរអង្វែង និងឃោរឃៅ។

អ្នកនយោបាយជាន់ខ្ពស់នៃគណបក្ស National Rally រូបនេះបាននិយាយក្នុងបទសម្ភាសជាមួយវិទ្យុបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមីនាថា “មិនមានដំណោះស្រាយចំនួន៥០ផ្សេងគ្នាទេ។ ក្រៅពីកិច្ចព្រមព្រៀងសន្តិភាព គ្មានអ្វីល្អជាងនេះឡើយ។ អ៊ុយក្រែននឹងមិនអាចឈ្នះបានទេ លុះត្រាណាតូមកជួយខ្លួន ប៉ុន្តែប្រសិនណាតូចូលក្នុងជម្លោះខាងអ៊ុយក្រែន ពិភពលោកទាំងមូលនឹងមានសង្រ្គាម ចិនក៏ទំនងជានឹងចូលក្នុងជម្លោះផងដែរ”។
លោកស្រី Le Pen ព្រមានថា “ប្រសិនបើយើងបន្តបញ្ជូនអាវុធ វិធីនេះនឹងធ្វើឲ្យកងទ័ពរបស់យើងចុះខ្សោយ ហើយអ្វីដែលយើងមាននៅខាងមុខ គឺជាសង្រ្គាមរយឆ្នាំ”។

លោកស្រីបាននិយាយបែបនេះ ដោយសំដៅទៅជម្លោះដ៏ឃោរឃៅរវាងបារាំងនិងអង់គ្លេស ក្នុងយុគសម័យកណ្តាលចន្លោះឆ្នាំ១៣៣៧ដល់ឆ្នាំ១៤៥៣ ដែលសម្លាប់ជីវិតមនុស្សចន្លោះពី ២.៣ ទៅ ៣.៣លាននាក់ ហើយបណ្តាលឲ្យអង់គ្លេស បាត់បង់ស្ទើរតែទាំងអស់នៃទឹកដីកម្មសិទ្ធិរបស់ខ្លួននៅអឺរ៉ុប។
អ្នកនយោបាយរូបនេះ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកស្រីកាលពីមុន ក្នុងការបញ្ឈប់បញ្ជូនទៅឲ្យអ៊ុយក្រែន ដោយសារតែគ្រោះថ្នាក់ក្នុងវិបត្តិនេះ។ លោកស្រីអះអាងថា “ការផ្គត់ផ្គង់អាវុធវាយលុក ធ្វើឲ្យយើងព្រួយបារម្ភ ព្រោះវាអាចជាធាតុផ្សំដែលរួមចំណែកដល់ការកើនឡើងនៃជម្លោះទឹកដីទៅជាជម្លោះជាសកល”។

ស្របពេលជាមួយគ្នានោះ លោកស្រី Le Pen ក៏បានជំរុញឲ្យទីក្រុងប៉ារីស ដឹកនាំរៀបចំសន្និសីទសន្តិភាពមួយ និងចូលរួមក្នុងការស្វែងរកដំណោះស្រាយចរចា រួមទាំងការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឲ្យមកតុចរចាផងដែរ។
គួរបញ្ជាក់ថា ប្រទេសបារាំងបានបញ្ជូនគ្រឿងសឹក ដែលមានតម្លៃរាប់រយលានអឺរ៉ូទៅឲ្យទីក្រុងកៀវ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រួមទាំងមីស៊ីលប្រឆាំងរថក្រោះ ប្រឆាំងយន្តហោះ និងប្រឆាំងនាវា, កាំភ្លើងធំធុនធ្ងន់ រថពាសដែក និងរថក្រោះធុនស្រាលដែលគេស្គាល់ថា AMX-10 RC បូករួមទាំងគ្រាប់មីនដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាទីក្រុងហ្សឺណែវ រ៉ាដា និងសព្វាវុធច្រើនទៀតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ទីបំផុត រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រ ស្រោចលើអ៊ុយក្រែន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ