Connect with us

ព័ត៌មានអន្ដរជាតិ

Breaking News! លោក Xi Jinping ជាប់ឆ្នោតជាប្រធានាធិបតី ចិន អាណត្តិទី៣ ជាឯកច្ឆន្ទ

បានផុស

នៅ

លោក Xi Jinping ត្រូវបានបោះឆ្នោតជ្រើសរើសជាឯកច្ឆន្ទជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់អាណត្តិទី៣ និងជាប្រធានគណៈកម្មការយោធាមជ្ឈិមបក្ស (CMC) របស់ចិន នៅក្នុងសម័យប្រជុំនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសលើកទី ១៤ នៅថ្ងៃសុក្រនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែកលោក Zhao Leji ត្រូវបានជ្រើសរើសជាប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់សភា ខណៈលោក Han Zheng ក៏ត្រូវបានជ្រើសរើសជាអនុប្រធានាធិបតីចិននៅក្នុងសម័យប្រជុំប្រចាំឆ្នាំនេះផងដែរ ។

ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នេះថា ក្រៅពីលោក Xi ក៏មានមន្ត្រីសរុបចំនួន ១៤ នាក់ផ្សេងទៀត ត្រូវបានជ្រើសរើសជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន ។

គួរបញ្ជាក់ថា មេដឹកនាំចិនដែលទើបជាប់ឆ្នោតថ្មីទាំងអស់ ក៏នឹងធ្វើការសន្យាពីភក្តីភាពចំពោះរដ្ឋធម្មនុញ្ញរបស់​ប្រទេស​ ​នៅឯ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំងដែលចាប់ផ្ដើមតាំងតែពីថ្ងៃអាទិត្យមកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Xinhua

ចុចអាន ៖ កិច្ចប្រជុំសភា ចិន លើកនេះ ក្លាយជាថ្ងៃធ្វើការចុងក្រោយរបស់លោក Li Keqiang ជានាយករដ្ឋមន្ត្រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម