Connect with us

ព័ត៌មានអន្ដរជាតិ

ការសិក្សារកឃើញថា សត្វកណ្តុររាប់លានក្បាល នៅទីក្រុងញូវយ៉ក អាចមានជំងឺកូវីដ១៩

បានផុស

នៅ

សត្វកណ្ដុរដែលចូលទៅក្នុងទីក្រុងញូវយ៉ក គឺងាយនឹងឆ្លងមេរោគ SARS-CoV-2 ដែលជាភ្នាក់ងារបង្កជំងឺកូវីដ១៩។ នេះបើតាមការរកឃើញរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Missouri បន្ទាប់ពីការវិភាគសត្វកណ្តុរ ដែលចាប់បាននៅទីតាំងផ្សេងៗក្បែរលូ ក្នុងទីក្រុងនេះ អំឡុងពេលបីខែដំបូងនៃឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលនៃការសិក្សារបស់ពួកគេ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី០៩ខែមីនាឆ្នាំ២០២៣ នៅក្នុងទស្សនាវដ្តី mBio បានបង្ហាញថា សត្វកណ្តុរចំនួន១៣ក្បាល ក្នុងចំណោម៧៩ក្បាល ពោលគឺស្មើនឹង១៦,៥% បានធ្វើតេស្តវិជ្ជមានកូវីដ១៩។ ដូចនេះបើគណនាទៅ ក្នុងចំណោមសត្វ៨លានក្បាលរបស់ទីក្រុងនេះ គឺមានសត្វកណ្តុរចំនួន១.៣លានក្បាល ដែលឆ្លងមេរោគនេះ។

អ្នកស្រាវជ្រាវបានរកឃើញថា សត្វកណ្តុរមិនត្រឹមតែអាចឆ្លងវីរុសបំប្លែងខ្លួន Alpha, Delta និង Omicron ប៉ុណ្ណោះទេ ប៉ុន្តែពេលដែលវីរុសនេះចូលក្នុងខ្លួនសត្វកណ្តុរ សត្វទាំងនោះថែមទាំងអាចបង្កឲ្យមានវីរុសបំប្លែងខ្លួនថ្មីៗទៀតផង ហើយរឿងនេះ ត្រូវបានក្រុមអ្នកស្រាវជ្រាវនិយាយថា អាចនាំឲ្យមានការកកើតមេរោគនាពេលអនាគតដែលធ្លាយចេញ និងឆ្លងទៅមនុស្ស។

អ្នកស៊ើបអង្កេតសំខាន់លោក Henry Wan បានពន្យល់នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលភ្ជាប់ក្នុងទស្សនាវដ្តីខាងលើថា ការរកឃើញនេះបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការត្រួតពិនិត្យបន្ថែមទៀតនៃវីរុស SARS-CoV-2 នៅក្នុងសត្វកណ្តុរដែលអាចចម្លងរោគដល់មនុស្ស។

ដំបូងឡើយ ជំងឺរាតត្បាតកូវីដ១៩ ត្រូវបានស្តីបន្ទោសលើការចម្លងរោគពីសត្វប្រចៀវដល់មនុស្សនៅទីផ្សារសើមក្នុងទីក្រុង អ៊ូហាន ប្រទេសចិន។ ទោះបីជាយ៉ាងណាក៏ដោយ ព័ស្តុតាងជាបន្តបន្ទាប់បានចង្អុលបង្ហាញថា មេរោគនេះបានរីករាលដាលនៅក្នុងតំបន់ផ្សេងទៀតនៃប្រទេសចិននៅដើមខែតុលាឆ្នាំ២០១៩ ពោលគឺមុនពេលដែលករណីដំបូងនៅទីក្រុងអ៊ូហាន ត្រូវបានគេរកឃើញទៅទៀត ហើយអ្នកស្រាវជ្រាវជឿថា ករណីមួយចំនួនក៏បានកើតឡើងនៅអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ​ នៅចុងឆ្នាំ២០១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម