Connect with us

ព័ត៌មានអន្ដរជាតិ

UN ទិញ​កប៉ាល់​ថ្មី​ដើម្បី​បញ្ចៀស​ការ​ធ្លាយ​ប្រេង​​នៅ​យេម៉ែន

បានផុស

នៅ

អង្គការសហប្រជាជាតិ (UN) បានសម្រេចទិញកប៉ាល់ដ៏ធំថ្មីយកមកដឹកប្រេងឆៅជំនួសកប៉ាល់ចាស់​ FSO Safer ដែលកំពុងតែខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងសមុទ្រក្រហមនៃប្រទេសយេម៉ែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

UN បានទិញកប៉ាល់ដឹកប្រេងពីក្រុមហ៊ុនដែលមានឈ្មោះថា Euronav ដែលកំពុងដំណើរការថែទាំជាប្រចាំនៅក្នុងប្រទេសចិន ហើយនឹងមកដល់សម្រាប់ប្រតិបត្តិការនៅដើមខែឧសភា ។

លោក Achim Steiner មកពីកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និយាយថា ការទិញកប៉ាល់នេះ គឺជាការចាប់ផ្តើមដំណាក់កាលប្រតិបត្តិការនៃផែនការយកប្រេងចេញដោយសុវត្ថិភាពដែលកំពុងតែជួបប្រទះបញ្ហា​នៅក្នុងសមុទ្រប្រទេសយេម៉ែន​ ដើម្បីចៀសវាងហានិភ័យនៃគ្រោះ មហន្តរាយដល់បរិស្ថានក្នុងសមុទ្រ និងប្រជាពលរដ្ឋ​រស់នៅតំបន់នោះ ។

បើតាមអ្នកជំនាញ ប្រសិនជាប្រេងនៅលើកប៉ាល់នោះត្រូវបានធ្លាយហើយផ្ទុះឡើង វានឹងបំផ្លាញ​ជីវភាពប្រជាពលរដ្ឋជាង ២ សែននាក់ភ្លាមៗដែលរស់ក្នុងតំបន់ ។ ជាពិសេស សហគមន៍ទាំងមូល នឹងប្រឈមជាតិពុលដែលគំរាមកំហែងដល់អាយុជីវិត ហើយនឹងត្រូវចំណាយប្រហែល ២០ ពាន់លានដុល្លារដើម្បីសម្អាត ។

សូមបញ្ជាក់ថា កប៉ាល់ផ្ទុកប្រេងឆៅដែលកំពុងមានបញ្ហាឈ្មោះថា FSO Safer ត្រូវបានគេទុកចោលនៅ កំពង់ផែ Hodeida បន្ទាប់ពីសង្គ្រាមស៊ីវិលប្រទេសយេម៉ែនផ្ទុះឡើងក្នុងឆ្នាំ ២០១៥ ដោយនៅក្នុងនោះ​ ផ្ទុកប្រេងប្រមាណ ១.១ លានបារ៉ែល ៕  

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖​ BBC

ចុចអាន ៖ ពិភពលោក ប្រឈមនឹងការផ្ទុះជំងឺអាសន្នរោគធំបំផុត ក្នុងរយៈពេល២០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៩ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤៧ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម