ព័ត៌មានអន្ដរជាតិ
ទីក្រុងបែរឡាំង ចេញច្បាប់ អនុញ្ញាតឲ្យស្ត្រី ដោះអាវតាមចិត្ត នៅអាងទឹកសាធារណៈ
មន្ត្រីនៅក្នុងរដ្ឋធានីបែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានចេញច្បាប់ថ្មីឲ្យអាងហែលទឹកសាធារណៈ និងកន្លែងងូតទឹកនានា អនុញ្ញាតឲ្យស្ត្រីចូលងូតបាន ទោះពួកគេមិនពាក់អាវក៏ដោយ។

វិធានការនេះត្រូវបានណែនាំ បន្ទាប់ពីពាក្យបណ្តឹងប្រឆាំងនឹងការរើសអើង ត្រូវបានគេសាទរថាជាជំហានមួយ ឆ្ពោះទៅរកការបង្កើត “សិទ្ធិស្មើគ្នា” សម្រាប់អ្នករស់នៅទីក្រុងទាំងអស់ ដោយមិនមានការរើសអើង។
រដ្ឋាភិបាលទីក្រុងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រទី១០ខែមីនាថា “ទីតាំងងូតទឹកនៅទីក្រុងបែរឡាំង នឹងអនុវត្តបទប្បញ្ញត្តិនៃការងូតទឹករបស់ពួកគេ ក្នុងលក្ខណៈអព្យាក្រឹតយេនឌ័រ។ ការហែលទឹកដោយមិនពាក់អាវ ឥឡូវនេះគួរតែអាចធ្វើទៅបាន នៅតាមអាងហែលទឹកសាធារណៈទាំងក្នុងនិងខាងក្រៅសម្រាប់ស្ត្រីទាំងអស់”។

អ្នកនាំពាក្យសមាគមការងូតទឹកក្នុងទីក្រុង បានបញ្ជាក់ប្រាប់វិទ្យុ RBB ថា “ការហែលទឹកដោយគ្មានអាវ គឺត្រូវបានអនុញ្ញាតចំពោះមនុស្សគ្រប់គ្នាដោយស្មើភាព។ ច្បាប់ថ្មីនេះមិនមែនមានន័យថា ស្ត្រីនៅទីក្រុងបែរឡាំង សុទ្ធតែត្រូវមានកាតព្វកិច្ចហែលទឹកដោយគ្មានអាវនោះទេ ព្រោះពួកគេនៅតែអាចបិទបាំងសុដន់របស់ពួកគេ ប្រសិនបើពួកគេចង់”។
ការផ្លាស់ប្តូរគោលនយោបាយនេះ គឺដោយសារតែពាក្យបណ្តឹងប្រឆាំងនឹងការរើសអើង ដែលប្តឹងដោយស្ត្រីចូលចិត្តហែលទឹកវ័យ៣៣ឆ្នាំម្នាក់។ ស្ត្រីរូបនោះត្រូវបានបុគ្គលិកស្នើឲ្យនាងរកអ្វីបាំងសុដន់ អំឡុងពេលទៅហែលទឹកកាលពីខែធ្នូឆ្នាំ២០២២។ ប៉ុន្តែពេលនាងបដិសេធ ស្រាប់តែបុគ្គលិក ដេញនាងចេញពីអាងតែម្តង។

បន្ទាប់មក ស្ត្រីដដែលបានប្រកែកថា ច្បាប់របស់កន្លែងហែលទឹក គឺមិនគោរពសមភាពយេនឌ័រ។
គួរបញ្ជាក់ថា បែរឡាំង មិនមែនជាទីក្រុងដំបូងរបស់អាល្លឺម៉ង់ទេ ដែលណែនាំច្បាប់បែបនេះ។ ទីក្រុង Siegen នៅរដ្ឋ North-Rhine Westphalia និង Goettingen ក្នុងតំបន់ Lower Saxony ក៏បានធ្វើដូច្នេះដែរក្នុងឆ្នាំ២០២២៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ បាញ់ប្រហារកក្រើកទីក្រុង Hamburg, ស្លាប់មនុស្សច្រើននាក់

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម២២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម