ព័ត៌មានអន្ដរជាតិ
Elon Musk គ្រោងចាយលុយកសាងទីក្រុងមួយនៅរដ្ឋ Texas ទុកសម្រាប់បុគ្គលិករស់នៅ
មហាសេដ្ឋីលេខមួយនៅលើពិភពលោក Elon Musk មានគម្រោងជះលុយរាប់ពាន់លានដុល្លារ សាងសង់ទីក្រុងមួយលើផ្ទៃដីរាប់ពាន់ហិកតានៅរដ្ឋ Texas សម្រាប់បុគ្កលិករបស់លោករស់នៅ និងធ្វើការ ។

គម្រោងរបស់មហាសេដ្ឋី Elon Musk គ្រោងសាងសង់ទីក្រុងដែលមានចម្ងាយ ៥៦ គីឡូម៉ែត្រពីក្រុង Austin ។ ទីក្រុងមួយនេះសង់ឡើងសម្រាប់បុគ្គលិកក្រុមហ៊ុន Tesla, ក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Boring ជួលសម្រាប់រស់នៅក្នុងតម្លៃពិសេស ពោលទាបជាងទីផ្សារ ។
ដូចគ្នានេះ នាយកប្រតិបត្តិក្រុមហ៊ុន Boring លោក Steve Davis ក៏ចង់សាងសង់ទីក្រុងក្នុងរដ្ឋ Texas ជានិរន្តន៍តែម្តងដើម្បីបន្ថែមពីលើក្រុង Austin ។

គួរបញ្ជាក់ថា ការសាងសង់ទីក្រុងលំនៅដ្ឋាននេះ គឺគ្រោងសង់នៅក្បែរក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Boring ដែលបច្ចុប្បន្ន ទីស្នាក់ការក្រុមហ៊ុនទាំងពីរនេះ កំពុងតែសាងសង់នៅទីក្រុង Austin រដ្ឋ Texas ដូចគ្នា ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
ចុចអាន ៖ ការសិក្សារកឃើញថា សត្វកណ្តុររាប់លានក្បាល នៅទីក្រុងញូវយ៉ក អាចមានជំងឺកូវីដ១៩

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ