Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្ត្រអូស្ត្រាលី រកឃើញវិធីផលិតអគ្គិសនីចេញពីខ្យល់

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រអូស្ត្រាលីបានបំបែកអង់ស៊ីមមួយចេញពីបាក់តេរីដី ដែលអាចបំប្លែងអ៊ីដ្រូសែនតិចតួចពីខ្យល់ទៅជាអគ្គិសនី ។ នេះបើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសម្តី​លោកសាស្រ្តាចារ្យ Chris Greening ផ្នែកជីវឱសថមកពីសកលវិទ្យាល័យ Monash រកឃើញថា បាក់តេរីអាចប្រើដានអ៊ីដ្រូសែននៅក្នុងខ្យល់ជាប្រភពថាមពល ដើម្បីជួយឲ្យពួកវាលូតលាស់ និងរស់រានមានជីវិត រួមទាំងនៅក្នុងដីអង់តាក់ទិក រណ្ដៅភ្នំភ្លើង និងក្នុងមហាសមុទ្រ​ដ៏សែនជ្រៅជាដើម ។

យ៉ាងណា ទោះបីជាវាអាចផលិតអគ្គិសនីបានក៏ដោយ ប៉ុន្តែវាអាចប្រើប្រាស់បានតែជាមួយឧបករណ៍តូចៗ​ ដូចជា នាឡិកា​ ឬទូរសព្ទជាដើម ដោយសារតែវាមានកម្រិត​អ៊ីដ្រូសែនតិចតួចបំផុតនៅក្នុងខ្យល់ ពោលត្រឹមតែ ០.០០០០៥ ភាគរយប៉ុណ្ណោះ ។ ប្រសិនជាប្រើជាមួយឧបករណ៍មានទំហំធំ នោះគេត្រូវការអ៊ីដ្រូសែនខាងក្រៅដើម្បីបន្ថែមថាមពល ។

យោងតាមការសិក្សាពីអ្នកវិទ្យាសាស្ត្រ បាក់តេរីប្រភេទនេះ គឺអាចលូតលាស់បានលឿន​ក្នុងបរិមាណច្រើន ដែលជាកត្តាមួយអាចឲ្យអ្នកវិទ្យាសាស្ត្រ បង្កើនការផលិតបាក់តេរី Huc សម្រាប់ប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាអភិវឌ្ឍន៍បន្ថែមទៀតនូវបច្ចេកវិទ្យាថ្មខ្យល់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ ការសិក្សារកឃើញថា សត្វកណ្តុររាប់លានក្បាល នៅទីក្រុងញូវយ៉ក អាចមានជំងឺកូវីដ១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម