ព័ត៌មានអន្ដរជាតិ
ជិតបោះឆ្នោត លោក ប្រាយុទ្ធ ចេញមុខធានាថា ថៃ លែងមានរដ្ឋប្រហារទៀតហើយ
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានប្តេជ្ញាថា រដ្ឋប្រហារឆ្នាំ២០១៤ ដែលផ្តួលរំលំរដ្ឋាភិបាលថៃ គឺជារដ្ឋប្រហារលើកចុងក្រោយរបស់គាត់ហើយ។
លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ បាននិយាយអំពីរឿងនេះ ខណៈការបោះឆ្នោតសកលខិតជិតមកដល់ ចំពេលមានការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី និងជាមេដឹកនាំគណបក្ស Palang Pracharath (PPRP) លោក Prawit Wongsuwon នៅលើ Facebook កាលពីថ្ងៃពុធទី០៩ខែមីនា។
លោក Prawit ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្ស PPRP និងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីកាលពីឆ្នាំមុន បាននិយាយថា គាត់អាចជំរុញការបង្រួបបង្រួមជាតិ និងសម្របសម្រួលការអភិវឌ្ឍជាតិរវាងអ្នកនយោបាយ និងឥស្សរជនបានល្អជាងអ្នកដទៃ ដោយសារតែគាត់យល់ដឹង អំពីរចនាសម្ព័ន្ធអំណាចរបស់ប្រទេស។ លោក Prawit និយាយថា “ខ្ញុំដឹងហើយថា អ្នកគាំទ្ររដ្ឋប្រហារ មិនដែលមាននៅក្នុងរចនាសម្ព័ន្ធអំណាចឡើយ”។
ងាកមកលោក ប្រាយុទ្ធ វិញ, នាយករដ្ឋមន្ត្រីរូបនេះ បានឡើងកាន់អំណាចក្រោយរដ្ឋប្រហារ បន្ទាប់ពីបាតុកម្មប្រឆាំងរដ្ឋាភិបាលរយៈពេលច្រើនខែកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៤។ គាត់បានផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃ និងបានគ្រប់គ្រងប្រទេស។ គាត់និយាយថា គាត់បានអានការបង្ហោះរបស់ Prawit ហើយ និងមិនឃើញមានកំហុសអ្វីនោះទេ។
នៅពេលសួរអំពីរដ្ឋប្រហារដែលបានលើកឡើងក្នុងការបង្ហោះនោះ លោកប្រាយុទ្ធអះអាងថា រដ្ឋប្រហារចុងក្រោយបានកើតឡើងតាំងពីយូរយារណាស់មកហើយ ហើយគាត់បានបញ្ជាក់ថា គាត់ជឿជាក់ថា នឹងមិនមានជម្លោះធ្ងន់ធ្ងរនៅក្នុងប្រទេសនោះទេ។
លោកប្រាយុទ្ធ គូសបញ្ជាក់ថា “ប្រទេសត្រូវតែមានសន្តិភាព ហើយប្រជាជនមានសេចក្តីសុខ កុំត្រលប់ទៅស្ថានភាពដដែលអី។ តើអ្នកណានឹងធ្វើរដ្ឋប្រហារ? ខ្ញុំបាននិយាយជាយូរមកហើយថា រដ្ឋប្រហារឆ្នាំ២០១៤ គឺជាលើកចុងក្រោយ។ មិនត្រូវមានរដ្ឋប្រហារម្តងទៀតទេ តែវាក៏អាស្រ័យលើអ្នកគ្រប់គ្នាផងដែរ ដើម្បីជួយទប់ស្កាត់។ ប្រសិនបើជម្លោះធ្ងន់ធ្ងរកើតឡើងម្តងទៀត ខ្ញុំមិនដឹងថាត្រូវដោះស្រាយយ៉ាងណាទេ ព្រោះឥឡូវនេះ មិនមានអ្វីសោះ”។
គួរបញ្ជាក់ថា ថ្មីៗនេះ លោក ប្រាយុទ្ធ បានចាកចេញពីគណបក្ស PPRP ទៅចូលរួមជាមួយគណបក្ស United Thai Nation (UTN)។ គាត់នឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ លោក ប្រាយុទ្ធ ចូលជ្រកកោនជាមួយគណបក្សថ្មី ដើម្បីស្វែងរកអាណត្តិទី ២
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ