ព័ត៌មានអន្ដរជាតិ
ប្រជាជនឥណ្ឌាកាន់តែច្រើនសម្រុកទិញការធានារ៉ាប់រងសុខភាព ខណៈករណីឆ្លងកូវីដ ១៩ នៅតែកើនឡើង
គោលនយោបាយការលក់ធានារ៉ាប់រងសុខភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសឥណ្ឌាបានកើនឡើងជិត ១០ ដងក្នុងរយៈពេលមួយខែដែលធ្វើឲ្យវាក្លាយជាប្រភេទនៃការលក់ធានារ៉ាប់រងដាច់បំផុតក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ។
ប្រធានអង្គភាពបទប្បញ្ញត្តិធានារ៉ាប់រងរបស់ប្រទេសឥណ្ឌា និងអាជ្ញាធរគ្រប់គ្រងបទប្បញ្ញត្តិធានារ៉ាប់រង និងអភិវឌ្ឍន៍ (Irdai) បាននិយាយកាលពីថ្ងៃទី ២៨ ខែតុលាថា ទីផ្សារបានកើនឡើងពី ១.៥ លានរូពីដល់ ១១ លានរូពីចាប់ពីខែកញ្ញាដល់ខែតុលា ។
ទន្ទឹមនោះប្រភពពីឧស្សាហកម្មឥណ្ឌាបានឲ្យដឹងថា ចាប់តាំងពីខែកក្កដា សំណងធានារ៉ាប់រងលើមនុស្សចំនួន ៤៥០,០០០ នាក់ដែលមានតម្លៃប្រហែល ៦៧.៥ ពាន់លានរូពីត្រូវបានគេរាយការណ៍មក ។ ក្នុងចំណោមនេះមានពាក្យបណ្តឹងប្រហែល ៣០០,០០០ ករណីដែលមានតម្លៃប្រហែល ២៨ ពាន់លានរូពីត្រូវបានដោះស្រាយ និងបង់ប្រាក់ ។
ប្រជាជនឥណ្ឌាជាច្រើនត្រូវបានជម្រុញឲ្យទិញការធានារ៉ាប់រងសុខភាពនៅក្នុងខែកក្កដា នៅពេលការឆ្លងបានកើនឡើង ហើយការបិទប្រទេសត្រូវបានបន្ធូរបន្ថយ ។
ប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ ១៩ ជិត ៨ លានករណី ហើយមនុស្ស ១១៩,០០០ នាក់បានស្លាប់ ។ ទោះបីជាក្រសួងសុខាភិបាលនិយាយថា មនុស្សជាច្រើនកំពុងជាសះស្បើយ ហើយអត្រាឆ្លងកំពុងតែថយចុះក៏ដោយក៏ឥណ្ឌានៅតែកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ ច្រើនជាងគេលំដាប់ទី ២ នៅលើពិភពលោក ខណៈសហរដ្ឋអាមេរិកជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Straits Times
ចុចអាន ៖ (មានវីដេអូ) ៖ កងនាវាចរឥណ្ឌាបង្ហាញពីការបាញ់មីស៊ីលពន្លិចនាវាសត្រូវ អំឡុងពេលសមយុទ្ធ
ចុចអាន ៖ (មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ