Connect with us

ព័ត៌មានអន្ដរជាតិ

(Update) ករណីឆ្លង និងស្លាប់ដោយជំងឺកូវីដ ១៩ នៅលើពិភពលោក ត្រឹមព្រឹកថ្ងៃអង្គារនេះ

បានផុស

នៅ

យោងតាមគេហទំព័រ Worldometers គិតត្រឹមថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ នេះបានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកបានកើនដល់ ៩៦,០០៤,១២១ ករណី ខណៈអ្នកស្លាប់មានចំនួន ២,០៤៩,២៣២ នាក់ និងមានអ្នកជាសះស្បើយចំនួន ៦៨,៦២៦,៥០៦ នាក់ ។

ទន្ទឹមនោះសហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងគេដដែរដោយមានអ្នកឆ្លងចំនួន ២៤,៦២៦,៣៧៦ ករណី ខណៈមានអ្នកស្លាប់ចំនួន ៤០៨,៦២០ នាក់ និងមានអ្នកជាសះស្បើយ ១៤,៥៥១,៦៨៥ នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឥណ្ឌាគឺជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ នៅលើពិភពលោកដោយមានអ្នកឆ្លងសរុប ១០,៥៨២,៦៤៧ ករណី ។ ប្រទេសនៅតំបន់អាស៊ីមួយនេះមានអ្នកស្លាប់ចំនួន ១៥២,៥៩៣ នាក់ ហើយមានអ្នកជាសះស្បើយ ១០,២២៧,៨៥២ នាក់ ។

រីឯប្រទេសរងគ្រោះខ្លាំងទី ៣ គឺប្រេស៊ីល ។ ប្រទេសនៅតំបន់អាមេរិកឡាទីនមួយនេះមានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,៥១២,២៣៨ ករណី ។ ប្រទេសនេះមានអ្នកស្លាប់ខ្ពស់ជាងគេទី ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកដោយមានចំនួន ២១០,៣២៨ នាក់ ខណៈមានអ្នកជាសះស្បើយចំនួន ៧,៤៥២,០៤៧ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Worldometer

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម