Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន បញ្ជាឱ្យធ្វើសមយុទ្ធកាន់តែខ្លាំង ដើម្បីទប់ទល់សង្រ្គាមពិតប្រាកដ

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃសុក្រ ទី១០ ខែមីនា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឱ្យយោធាបង្កើនសមយុទ្ធ ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងសង្រ្គាមពិតប្រាកដ ដែលអាចនឹងកើតឡើងក្នុងពេលឆាប់ៗខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ ហើយតាមរយៈរូបថតដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានបង្ហាញថា យ៉ាងហោចណាស់មានមីស៊ីលចំនួន ៦គ្រាប់ ត្រូវបានបាញ់ក្នុងពេលតែមួយ។

ក្នុងពេលសមយុទ្ធ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា យោធារបស់ខ្លួនកំពុងអនុវត្តបេសកកម្មយុទ្ធសាស្ត្រតឹងរ៉ឹងបំផុត ដើម្បីត្រៀមខ្លួនក្នុងរឿងពីរយ៉ាង ទី១គឺ រារាំងសង្គ្រាម និងទី២ ផ្តើមគំនិតក្នុងសង្គ្រាម។

ដោយឡែក កាលពីថ្ងៃទី៨ ខែមីនាកន្លងទៅ ប្រទេសកូរ៉េខាងជើង បានព្រមានអំពីការគំរាមកំហែង “ពិតប្រាកដ” នៃជម្លោះនុយក្លេអ៊ែរ បន្ទាប់ពីសមយុទ្ធយោធាចុងក្រោយបំផុតរបស់អាមេរិក និងកូរ៉េខាងត្បូង និងបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសសមយុទ្ធដែនអាកាសរួមគ្នា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល។ ក្នុងពេលជាមួយគ្នានោះ ក្រសួងការបរទេសកូរ៉េខាងជើងនិយាយថា សមយុទ្ធអាមេរិក និងកូរ៉េខាងត្បូង កំពុងបង្កើនហានិភ័យនៃជម្លោះនៅលើឧបទ្វីបកូរ៉េ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ កូរ៉េខាងជើងព្រមាន! សង្គ្រាមនុយក្លេអ៊ែរមែនទែន ជិតផ្ទុះឡើងហើយ (មានវីដេអូ)

ចុចអាន៖ អ៊ុយក្រែនទទូចអាល្លឺម៉ង់បញ្ជូនគ្រាប់រំសេវឱ្យខ្លួន និងហ្វឹកហាត់អ្នកបើកយន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម