ព័ត៌មានអន្ដរជាតិ
Elon Musk បង្ហាញចេតនាទិញយកធនាគារធំមួយរបស់អាមេរិក
ក្រោយពេលនិយតករធនាគារកាលីហ្វ័រញ៉ាបានប្រកាសការបិទធនាគារ Silicon Valley Bank (SVB) Financial Group កាលពីថ្ងៃសុក្រ មហាសេដ្ឋី Elon Musk បានបង្ហាញចេតនារបស់ខ្លួនក្នុងការចង់ទិញយកធនាគារនេះក្នុងដាក់ជាបុត្រសម្ព័ន្ធរបស់ Twitter ។

ធនាគារ Silicon Valley Bank ជាស្ថាប័នផ្តល់ប្រាក់កម្ចីធំជាងគេទី១៦ នៅសហរដ្ឋអាមេរិក កាលពីចុងឆ្នាំ២០២២ ជាមួយនឹងទ្រព្យសម្បត្តិប្រហែល ២០៩ពាន់លានដុល្លារ។ ដោយសារការតំឡើងអត្រាការប្រាក់យ៉ាងខ្ពស់ពី Fed កាលពីឆ្នាំមុន វាបានធ្វើឱ្យប៉ះពាល់ដល់លក្ខខណ្ឌហិរញ្ញវត្ថុរបស់ SVB រហូតជម្រុញឱ្យធនាគារនេះប្រកាសបិទតែម្ដង។

បន្ទាប់ពីប្រកាសបិទភ្លាម នាយកក្រុមហ៊ុនបច្ចេកវិទ្យា Tesla លោក Elon Musk បានបង្ហាញចំណាប់អារម្មណ៍តាមរយៈគណនី Twitter ក្នុងការទិញយកធនាគារ SVB ដើម្បីប្រែក្លាយមកជាធនាគារឌីជីថលវិញ។ លោក Musk និយាយថា “ខ្ញុំគិតថាវាអាចទៅរួចក្នុងការក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតនៅក្នុងពិភពលោក ដើម្បីផ្តល់ឱ្យមនុស្សនូវជម្រើសទូទាត់ប្រាក់កាន់តែងាយស្រួល”។
ទោះយ៉ាងណា ពេលនេះមិនទាន់មានការសម្រេចផ្លូវការនោះទេ ថាតើមហាសេដ្ឋីប្រាក់ពាន់លានរូបនេះនឹងទិញ SVB ពិតឬអត់ ហើយបើទិញយក តើលោកនឹងចំណាយប្រាក់ប៉ុន្មាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ TikTok ឲ្យអ្នកប្រើប្រាស់អាយុក្រោម ១៨ ឆ្នាំ លេងត្រឹម ៦០ នាទីប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន