Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម​ ជុងអ៊ុន ប្រជុំជាមួយកងទ័ព ពិភាក្សាវិធានការត្រៀមធ្វើសង្គ្រាម (មានវីដេអូ)

បានផុស

នៅ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍កាលពីថ្ងៃអាទិត្យទី១២ខែមីនាថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបប្រជុំជាមួយគណៈកម្មការយោធារបស់បក្សកាន់អំណាច ដើម្បីពិភាក្សាអំពីវិធានការដើម្បីត្រៀមខ្លួនធ្វើសង្គ្រាម បញ្ជូនកងទ័ពទៅកាន់ការដ្ឋានសំណង់ទូទាំងប្រទេស ក៏ដូចជាការអភិវឌ្ឍជនបទផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំលើកទីប្រាំ នៃគណៈកម្មការយោធាមជ្ឈិមទីប្រាំបីរបស់បក្សពលករកូរ៉េ (WPK) បានពិភាក្សា និងអនុម័ត ជំហានជាក់ស្តែងសំខាន់ៗ សម្រាប់ការប្រើប្រាស់វិធានការសង្រ្គាមរបស់កូរ៉េខាងជើង ដើម្បីដោះស្រាយជាមួយសកម្មភាពបង្កហេតុសង្រ្គាមរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលជិតឈានដល់បន្ទាត់ក្រហមហើយ។

សម័យប្រជុំនេះ ក៏បានពិភាក្សាអំពីភារកិច្ចរបស់កងទ័ពប្រជាជនកូរ៉េ (KPA) សម្រាប់ការពន្លឿនការអភិវឌ្ឍជនបទ ការកសាងតំបន់ និងការកសាងសង្គមនិយមដ៏អស្ចារ្យ ក៏ដូចជាការបញ្ជូន KPA ទៅកាន់ទីបញ្ជាការធំៗសម្រាប់ការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សផងដែរ។

លោក គីម បានគូសបញ្ជាក់ថា កងទ័ពគួរតែក្លាយជាកម្លាំងជំរុញ និងជាគំរូក្នុងការសាងសង់ជនបទ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិយម។

គួរបញ្ជាក់ជាថ្មី ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចាប់ផ្តើមសមយុទ្ធ Freedom Shield រយៈពេល១១ថ្ងៃនៅថ្ងៃទី១៣ខែមីនា ដែលជាការហ្វឹកហ្វឺនប៉ុស្តិ៍បញ្ជាការមានរយៈពេលយូរបំផុតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង រួមជាមួយនឹងការធ្វើសមយុទ្ធទ្រង់ទ្រាយធំដាច់ដោយឡែក ដែលគេហៅថា Warrior Shield។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងព្យុងយ៉ាងមើលឃើញថា សមយុទ្ធរួមគ្នានៅជិតឆ្នេរសមុទ្ររបស់ខ្លួនគឺជាការត្រៀមលក្ខណៈសម្រាប់ការលុកលុយ ហើយបានព្រមានម្តងហើយម្តងទៀតចំពោះសម្ព័ន្ធមិត្តទាំង២នោះប្រឆាំងនឹងភាពតានតឹងដែលកំពុងកើនឡើង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Urdupoint

ចុចអាន៖ ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានអាមេរិក ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល២ថ្ងៃជាប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥០ នាទីutes មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម