ព័ត៌មានអន្ដរជាតិ
អាមេរិក-កូរ៉េខាងត្បូង ចាប់ផ្តើម សមយុទ្ធធំបំផុតក្នុងរយៈពេល៥ឆ្នាំ (មានវីដេអូ)
នៅថ្ងៃចន្ទទី១៣ខែមីនានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ពួកគេហើយ។ នេះក៏ជាសមយុទ្ធរួមគ្នាធំបំផុតរបស់សម្ព័ន្ធមិត្តទាំង២ផងដែរ ក្នុងរយៈពេល៥ឆ្នាំ។

Freedom Shield (FS) ដែលជាសមយុទ្ធប្រតិបត្តិការរយៈពេលយូរបំផុតមិនធ្លាប់មានរបស់សម្ព័ន្ធមិត្តទាំងពីរ នឹងបន្តរហូតដល់ថ្ងៃទី២៣ខែមីនា។
យោងតាមយោធា សមយុទ្ធមិនឈប់រយៈពេល១១ថ្ងៃនេះ នឹងបង្ហាញពីការរៀបចំសម្រាប់សេណារីយ៉ូសង្រ្គាមថ្មី ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរបរិយាកាសសន្តិសុខ ដូចជាការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។

សមយុទ្ធនេះនឹងរួមបញ្ចូលផងដែរនូវ លំហាត់ហ្វឹកហ្វឺននៅឧបទ្វីបកូរ៉េក្រោមឈ្មោះ Warrior Shield FTX ដែលមានគោលបំណង បង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរលើអាកាស លើគោក នៅសមុទ្រ អវកាស អ៊ីនធឺណិត និងសម្រាប់ប្រតិបត្តិការពិសេស។
យ៉ាងណាក្តី សមយុទ្ធរួមគ្នានេះ បានបង្កឲ្យមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់កូរ៉េខាងជើងរួចទៅហើយ ដោយទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួននឹងចាត់វិធានការ សំខាន់ និងជាក់ស្តែង តបតទៅនឹងសមយុទ្ធនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅ ឧបទ្វីបកូរ៉េ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ