ព័ត៌មានអន្ដរជាតិ
អាមេរិក ថា ចិន អាចយកឈ្នះលើ តៃវ៉ាន់ ដោយមិនចាំបាច់បាញ់អស់សូម្បីមួយគ្រាប់
លោក Jack Keane អតីតអនុសេនាធិការរងនៃកងទ័ពអាមេរិកបានអះអាងថា ប្រទេសចិនអាចយកឈ្នះលើកោះតៃវ៉ាន់ ដោយមិនចាំបាច់បាញ់អស់សូម្បីមួយគ្រាប់ ហើយអាមេរិកនឹងមានភាពលំបាក ប្រសិនបើចូលរួមក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធា ។

លោក Keane លើកឡើងថា ទីក្រុងប៉េកាំងទំនងជានឹងជ្រើសរើសយកយុទ្ធសាស្ត្រផ្សេង ជាជាងការប្រឈមមុខដាក់គ្នាផ្នែកយោធា ហើយយុទ្ធសាស្ត្រដែលចិនព្យាយាមធ្វើឲ្យតៃវ៉ាន់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះ គឺធ្វើការបិទផ្លូវទាំងអស់ដូចជា ដែនអាកាស និងផ្លូវសមុទ្រជាដើម ។
ឧត្តមសេនីយចូលនិវត្តន៍រូបនេះបានបញ្ជាក់ថា “ប្រទេសចិនមាននាវាចម្បាំង និងយន្តហោះ ក៏ដូចជាមីស៊ីលវាយលុកច្រើនជាងសហរដ្ឋអាមេរិកនៅតំបន់ប៉ាស៊ីហ្វិកខាងលិច ដូច្នេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន គួរតែបង្កើនការផលិតសព្វាវុធ ក៏ដូចជាការកាត់បន្ថយទ្វេដងលើការផ្តល់អាវុធដល់ក្រុងតៃប៉ិ” ។

ទន្ទឹមនោះ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់ចិន រួមទាំងលោកប្រធានាធិបតី Xi Jinping បានអះអាងម្តងហើយម្តងទៀតថា ជម្រើសយោធាទាក់ទិននឹងកោះតៃវ៉ាន់ គឺមិនស្ថិតនៅក្នុងយុទ្ធសាស្ត្រ ឬនៅលើតុអនុវត្តរបស់ចិនឡើយ ។
ដោយឡែកនៅក្នុងការថ្លែងបិទសមាជសភាប្រជាជនជាតិ (NPC) កាលពីពេលថ្មីៗនេះ លោក Xi ក៏បានប្ដេជ្ញាប្រឆាំងនឹងកំណែទម្រង់គាំទ្រឯករាជ្យភាពនៅកោះតៃវ៉ាន់ផងដែរ ពោលបន្ទាប់ពីមួយសប្តាហ៍ ដែលសភារបស់ចិនបានប្រគល់អាណត្តិទី ៣ ដល់លោក Xi បន្តធ្វើជាប្រធានាធិបតី ។

គួររំឭកឡើងវិញថា តៃវ៉ាន់មានឯករាជ្យពិតប្រាកដតាំងពីឆ្នាំ ១៩៤៩ នៅពេលដែលភាគីចាញ់ក្នុងសង្គ្រាមស៊ីវិលចិនបានភៀសខ្លួនទៅកាន់កោះនេះ និងបានបង្កើតរដ្ឋបាលរបស់ខ្លួន ហើយប្រទេសចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ថ្លែងបិទសមាជសភា, លោក ស៊ី ប្តេជ្ញាប្រឆាំងឯករាជ្យភាពរបស់ តៃវ៉ាន់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ