ព័ត៌មានអន្ដរជាតិ
ធនាគារពាណិជ្ជធំមួយរបស់ អាមេរិក ប្រកាសក្ស័យធន
ធនាគារពាណិជ្ជ Silicon Valley Bank ដែលស្ថិតក្នុងចំណោមធនាគារធំៗទាំង ២០ របស់អាមេរិក ប្រកាសក្ស័យធនភ្លាមៗកាលពីពេលថ្មីៗនេះ ។

ធនាគារ Silicon Valley កាលពីចុងឆ្នាំ ២០២២ មានទ្រព្យសម្បត្តិសរុបចំនូន ២០៩ ពាន់លានដុល្លារ ហើយធនាគារនេះ មានប្រាក់បញ្ញើរហូតដល់ ១៥១.៥ ពាន់លានដុល្លារ ដោយក្នុងនោះ គ្រាន់តែអាមេរិកម្នាក់ឯង មានប្រាក់បញ្ញើរហូតដល់ចំនួន ១៣៧.៦ ពាន់លានដុល្លារ ខណៈភាគច្រើននៃកម្ចីក្រុមហ៊ុននេះ ត្រូវបានផ្តល់ឲ្យក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនថែទាំសុខភាពអាមេរិក ។
ចំពោះការក្ស័យធននេះដែរ ធនាគារជាតិអាមេរិក ក៏ដូចជាសហព័ន្ធធានារ៉ាប់រងប្រាក់បញ្ញើសាជីវកម្មអាមេរិក គឺបានជួយធានាសងប្រាក់ដល់អ្នកបញ្ញើក្នុងធនាគារវិញទាំងអស់ ។

គួរបញ្ជាក់ថា ការក្ស័យធនរបស់ធនាគារ Silicon Valley Bank គឺជាការក្ស័យធនលើកទី ២ ហើយក្នុងប្រព័ន្ធធនាគារអាមេរិក បន្ទាប់ពីធនាគារ Washington Mutual បានដួលរលំក្នុងឆ្នាំ ២០០៨ ដោយសារតែវិបត្តិសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ CNN
ចុចអាន ៖ អាមេរិក ថា ចិន អាចយកឈ្នះលើ តៃវ៉ាន់ ដោយមិនចាំបាច់បាញ់អស់សូម្បី មួយគ្រាប់

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?