ព័ត៌មានអន្ដរជាតិ
សមរភូមិនៅទីក្រុង Bakhmut ៖ ទាំង អ៊ុយក្រែន និងរុស្ស៊ី សុទ្ធតែខាតបង់ធ្ងន់ធ្ងរដូចគ្នា
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា កងទ័ពអ៊ុយក្រែន និងរុស្ស៊ី សុទ្ធតែមានការខាតបង់យ៉ាងធ្ងន់ធ្ងរដូចគ្នានៅក្នុងសមរភូមិ Bakhmut ខណៈទីក្រុងមូស្គូបានព្យាយាមដណ្តើមយកទីក្រុងភាគខាងកើតអ៊ុយក្រែនមួយនេះ អស់រយៈពេលជាច្រើនខែមកហើយ ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា កងកម្លាំងរុស្ស៊ីជាង ១,១០០ នាក់បានស្លាប់ និង ១,៥០០ នាក់បានរបួសយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈខាងរុស្ស៊ីឯណោះវិញក៏អះអាងដែរថា បានសម្លាប់សមាជិកទីភ្នាក់ងារអ៊ុយក្រែនជាង ២២០ នាក់ផងដែរ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ កន្លងមកអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ធ្លាប់បានព្រមានថា ទីក្រុង Bakhmut អាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរបស់រុស្ស៊ី នារយៈពេលត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ខណៈការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅតែកំពុងផ្ទុះឡើងអស់ពេលជាច្រើនខែមកនេះ ។

ការដណ្តើមយកទីក្រុង Bakhmut នឹងនាំឲ្យរុស្ស៊ីខិតទៅជិតគោលដៅរបស់ខ្លួនក្នុងការគ្រប់គ្រងតំបន់ Donetsk ទាំងមូល ដែលជាតំបន់មួយក្នុងចំណោមតំបន់ចំនួន ៤ នៅភាគខាងកើត និងភាគខាងត្បូងនៃអ៊ុយក្រែន ដែលត្រូវបានបោះឆ្នោតបញ្ចូលដោយប្រទេសរុស្ស៊ីកាលពីខែកញ្ញាឆ្នាំមុន ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រតិបត្តិការសឹករបស់រុស្ស៊ីលើអ៊ុយក្រែន បានអូសបន្លាយពេលជាង ១ ឆ្នាំមកហើយ ខណៈក៏មិនទាន់មានសញ្ញាថមថយណាមួយនៅឡើយផងដែរ ស្របពេលដែលបណ្ដាប្រទេសលោកខាងលិច ក៏ដូចជាសហរដ្ឋអាមេរិក នៅតែបន្តផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ BBC
ចុចអាន ៖ អ៊ុយក្រែន សុំឲ្យ អាមេរិក ជួយអាប់ដេតប្រព័ន្ធខែលការពារដែនអាកាស

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ