Connect with us

ព័ត៌មានអន្ដរជាតិ

មកស្គាល់មន្ត្រីកំពូល៤រូប ដែលជាកម្លាំងសំខាន់ ជួយលោក ស៊ី ដឹកនាំប្រទេសចិន សម្រាប់អាណត្តិថ្មី

បានផុស

នៅ

ស្របពេលប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្លាយជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុតចាប់តាំងពីលោក ម៉ៅ សេទុង បន្ទាប់ពីទទួលបានអំណាចអាណត្តិទីបីនោះ លោកត្រូវបានជួយជ្រោមជ្រែងពីក្រុមមន្ត្រីសំខាន់ៗដែលគាំទ្រអភិបាលកិច្ចរបស់លោក។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃសុក្រទី១០ខែមីនា​ លោក ស៊ី ត្រូវបានជ្រើសរើសជាប្រធាធិបតីអាណត្តិថ្មី ដោយការបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងសភារបស់ប្រទេសចិន។

ជាមួយនឹងការកាន់តំណែងនេះ លោក ស៊ី ត្រូវបានជួយគាំទ្រដោយមន្ត្រីកំពូលមួយចំនួន ដែលមន្ត្រីទាំងនោះរួមមាន៖

លោក Ding Xuexiang

លោក Ding Xuexiang

លោក Ding Xuexiang ត្រូវ​បាន​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន ​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​សភា​ប្រជាជន​ជាតិ​លើក​ទី​១៤ នៅ​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក Ding Xuexiang បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ទី២០ និងជាលេខាធិការនៃគណៈកម្មាធិការការងារនៃស្ថាប័នមជ្ឈិមបក្ស និងរដ្ឋ។

កើតនៅខែកញ្ញាឆ្នាំ១៩៦២ លោក Ding បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែសីហា ឆ្នាំ ១៩៨២ ហើយបានចូលរួមជាមួយ CPC នៅខែតុលាឆ្នាំ១៩៨៤។

លោក He Lifeng

លោក He Lifeng

លោក He Lifeng ត្រូវ​បានតែងតាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​សមាជ​ប្រជាជន​ជាតិ​លើក​ទី​១៤ នៅ​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក He Lifeng បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សទី២០។

កើតក្នុងខែកុម្ភៈឆ្នាំ១៩៥៥ គាត់បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែសីហា ឆ្នាំ១៩៧៣ ហើយបានចូលរួមជាមួយ CPC នៅខែមិថុនា ឆ្នាំ១៩៨១។

លោក Zhang Guoqing

លោក Zhang Guoqing

លោក Zhang Guoqing ត្រូវ​បានតែងតាំ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​សមាជ​ប្រជាជន​ជាតិ​លើក​ទី​១៤ នៅ​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

លោក Zhang Guoqing បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សទី២០។

កើតនៅខែសីហាឆ្នាំ១៩៦៤ លោក Zhang បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែកញ្ញា ឆ្នាំ១៩៨៥ បន្ទាប់ពីចូលរួមជាមួយ CPC នៅខែកក្កដា ឆ្នាំ១៩៨៤។

លោក Liu Guozhong

លោក Liu Guozhong

លោក Liu Guozhong ត្រូវ​បាន​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្ត្រី​ចិន​ក្នុង​សម័យ​ប្រជុំ​ដំបូង​នៃ​សមាជ​ប្រជាជន​ជាតិ​លើក​ទី​១៤ នៅ​ទីក្រុង​ប៉េកាំង រដ្ឋធានី​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

Liu Guozhong បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សទី២០។

កើតនៅខែកក្កដាឆ្នាំ១៩៦២ លោក Liu បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែសីហា ឆ្នាំ ១៩៨២ ហើយបានចូលរួមជាមួយ CPC នៅខែវិច្ឆិកាឆ្នាំ១៩៨៦៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, Xinhua

ចុចអាន៖ ថ្លែងបិទសមាជសភា, លោក ស៊ី ប្តេជ្ញាប្រឆាំងឯករាជ្យភាពរបស់តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម