ព័ត៌មានអន្ដរជាតិ
អាមេរិក ធានាសងលុយដល់អ្នកបញ្ញើក្នុងធនាគារដែលទើបប្រកាសក្ស័យធន
ធនាគារជាតិអាមេរិក រួមជាមួយសហព័ន្ធសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើ (FDIC) បានសហការគ្នាចេញលុយសងដល់អ្នកបញ្ញើប្រាក់នៅក្នុងធនាគារ Silicon Valley ដែលបានប្រកាសក្ស័យធនកាលពីថ្ងៃសុក្រ ។
ក្នុងសេចក្តីប្រកាសដោយធនាគារជាតិអាមេរិក គឺធ្វើការធានាយ៉ាងពេញលេញដល់អ្នកបញ្ញើប្រាក់នៅធនាគារ Silicon Valley ដោយនឹងទទួលបានសំណងវិញនៅថ្ងៃចន្ទនេះ ។ ដោយឡែក ចំពោះអ្នកជាប់បង់ពន្ធ នឹងមិនទទួលបានប្រាក់សំណងវិញឡើយ ។
ជាមួយគ្នានេះ ទោះបីជាធនាគារ Silicon Valley ក្ស័យធនក៏ដោយ តែអ្នកស្រី Janet Yellen ប្រធានរតនាគារអាមេរិកបញ្ជាក់ថា វាមិនមែនជាបញ្ហាធំប៉ុន្មានឡើយ ដោយប្រព័ន្ធធនាគារអាមេរិក គឺនៅតែមានភាពរឹងមាំដដែល ។
ទន្ទឹមនោះ ដើម្បីឲ្យកាន់តែមានទំនុកចិត្ត លោកប្រធានាធិបតី Joe Biden និយាយថា ប្រជាជនអាមេរិក ត្រូវតែមានទំនុកចិត្តចំពោះប្រព័ន្ធធនាគារអាមេរិក ដោយពួកគេអាចដកប្រាក់ពេលណាក៏បានដែរ នៅពេលដែលពួកគេត្រូវការ ។
ពាក់ព័ន្ឋជាមួយការក្ស័យធននេះ វាជាបរាជ័យលើកទី ២ ហើយសម្រាប់អាមេរិក ចាប់តាំងពីមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ ២០០៨ មក ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ BBC
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ