ព័ត៌មានអន្ដរជាតិ
៤ ឆ្នាំចុងក្រោយប្រទេស អឺរ៉ុប និងអាស៊ី បង្កើនការនាំចូលអាវុធយ៉ាងខ្លាំង
វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវស្តីពីពាណិជ្ជកម្មអាវុធអន្តរជាតិបានឲ្យដឹងថា បណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ីបូព៌ាបានបង្កើនការនាំចូលអាវុធរបស់ពួកគេយ៉ាងខ្លាំងនៅចន្លោះឆ្នាំ ២០១៨ និងឆ្នាំ ២០២២ ។

ប្រទេសជាសមាជិកអង្គការណាតូ បានបង្កើនការនាំចូលអាវុធចំនួន ៦៥ ភាគរយ ខណៈការនាំចូលពីប្រទេសនៅតំបន់អឺរ៉ុបកើនឡើងសរុប ៤៧ ភាគរយ បើធៀបនឹងរយៈពេល ៥ ឆ្នាំមុន ។ តាមរយៈរបាយការណ៍នេះបានបញ្ជាក់ថា បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ប្រទេសជាច្រើននៅអឺរ៉ុបចង់នាំចូលអាវុធកាន់តែច្រើន និងលឿនជាងមុន ។
ចំពោះអ៊ុយក្រែន ដែលកំពុងតែប្រយុទ្ធជាមួយរុស្ស៊ី បានក្លាយជាប្រទេសនាំចូលអាវុធធំទី ៣ របស់ពិភពលោក ក្នុងអំឡុងឆ្នាំ ២០២២ ជាពិសេសគឺនាំចូលពីសហរដ្ឋអាមេរិក ដែលជាប្រទេសផ្គត់ផ្គង់អាវុធដ៏សំខាន់ជាងគេ ។

ដោយឡែក នៅឥណ្ឌូប៉ាស៊ីហ្វិកវិញ ការនាំចូលអាវុធរបស់ជប៉ុនបានកើនឡើង ១៧១ ភាគរយពីឆ្នាំ ២០១៣ ដល់ ២០១៧ បន្ទាប់មកគឺកូរ៉េខាងត្បូង បានកើនឡើងការនាំចូល ៦១ ភាគរយ ខណៈអូស្ត្រាលី កើនឡើង ២៣ ភាគរយ ។
ចំពោះមូលហេតុនៃតម្រូវការកើនឡើងការនាំចូលអាវុធនេះ ដោយសារតែការពារការគំរាមកំហែងពីសំណាក់ប្រទេសចិន និងកូរ៉េខាងជើង ជាពិសេសគឺអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន ជាប្រទេសនាំចូលអាវុធធំជាងគេលំដាប់ទីបីលើពិភពលោក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ