Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បើករោងចក្រផលិតដំបូងគេនៅថៃ

បានផុស

នៅ

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេរបស់ប្រទេសចិន បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី BYD ដំបូងគេនៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីរាយការណ៍បានបញ្ជាក់ថា រោងចក្រផលិតរថយន្តអគ្គិសនី BYD ថ្មីនេះ ត្រូវបានសាង់សង់ឡើងនៅខេត្តរ៉ាក់យ៉ង នឹងដើរតួជាមជ្ឈមណ្ឌលការផលិត និងចែកចាយរថយន្តអគ្គិសនី EV ក្នុងប្រទេសថៃ និងប្រទេសជិតខាងក្នុងអាស៊ាន និងតំបន់ផ្សេងៗទៀត។

លើសពីនេះ BYD មានតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក បានបង្ហាញថាការលក់រថយន្តថាមពលអគ្គិសនីថ្មីរបស់ BYD ក្នុងឆ្នាំ២០២២ បានជាង ១,៨៦លានគ្រឿង ពោលគឺកើនឡើង ២០៨,៦% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Liu Xuelang នាយកគ្រប់គ្រងទូទៅផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ BYD បាននិយាយថា BYD បានចេញលក់រថយន្តម៉ូដែលពេញនិយម “ATTO3” នៅប្រទេសថៃកាលពីឆ្នាំ២០២២។ លោកថា ការវិនិយោគរបស់ BYD នៅក្នុងប្រទេសថៃ គឺធ្វើឡើងស្របតាមគោលដៅរបស់រដ្ឋាភិបាលថៃនៅឆ្នាំ២០៣០ ដែលចង់ឱ្យ ៣០%នៃរថយន្តដែលផលិតក្នុងស្រុក ជារថយន្តអគ្គិសនី ពោលគឺរដ្ឋាភិបាលថៃមានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងបរិស្ថានពណ៌បៃតង។

យោងតាមទិន្នន័យពីវិទ្យាស្ថានយានយន្ត TAI និងនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបាននិយាយថា ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃក្នុងឆ្នាំ២០២២ លក់បានច្រើនរហូតដល់ ១៣,៤៥៤គ្រឿង ពោលគឺកើនឡើង ៥៨៨,៥% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ មកស្គាល់មន្ត្រីកំពូល៤រូប ដែលជាកម្លាំងសំខាន់ ជួយលោក ស៊ី ដឹកនាំប្រទេសចិន សម្រាប់អាណត្តិថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៧ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៨ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៩ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម