Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន​ ជា​ប្រទេស​នាំ​ចូល​អាវុធ​ធំ​ជាង​គេ​លំដាប់ទី​បី ​លើ​ពិភពលោក

បានផុស

នៅ

វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានរាយការណ៍កាលពីថ្ងៃចន្ទទី១៣ខែមីនាថា ជំនួយផ្នែកយោធាដ៏ទូលំទូលាយរបស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដល់ទីក្រុងកៀវ ចំពេលជម្លោះកំពុងបន្តជាមួយទីក្រុងមូស្គូ បានធ្វើឲ្យអ៊ុយក្រែន ក្លាយជាប្រទេសនាំចូលអាវុធធំជាងគេលំដាប់ទីបីក្នុងឆ្នាំ២០២២ បន្ទាប់ពីប្រទេសកាតា និងឥណ្ឌា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវរកឃើញថា អ៊ុយក្រែនក៏ជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចូលអាវុធធំជាងគេលំដាប់ទី១៤នៅលើពិភពលោកផងដែរ សម្រាប់រយៈពេល៥ឆ្នាំចន្លោះឆ្នាំ២០១៨ដល់ឆ្នាំ២០២២ ដែលស្មើនឹង២% នៃការនាំចូលអាវុធទូទាំងពិភពលោក។

ថ្វីបើកម្រិតនៃការផ្ទេរសព្វាវុធជាសកលបានធ្លាក់ចុះ ៥.១% ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែ SIPRI បានរាយការណ៍ថា ការនាំចូលអាវុធដោយរដ្ឋអ៊ឺរ៉ុប មានការកើនឡើងយ៉ាងខ្លាំងពោលគឺ ៤៧% ខណៈរដ្ឋអឺរ៉ុបជាសមាជិកអង្គការណាតូ បានបង្កើនការនាំចូលអាវុធរបស់ពួកគេ ៦៥% ចំពេលមានការគំរាមកំហែងពីប្រទេសរុស្ស៊ី។

លោក Pieter D. Wezeman អ្នកស្រាវជ្រាវជាន់ខ្ពស់របស់ SIPRI បានកត់សម្គាល់ថា “ទោះសហរដ្ឋអាមេរិក និងរដ្ឋណាតូផ្សេងទៀត បានបដិសេធសំណើរបស់ទីក្រុងកៀវ សម្រាប់យន្តហោះចម្បាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយសារតែការភ័យខ្លាចធ្វើឲ្យជម្លោះរុស្ស៊ី-អ៊ុយក្រែនកាន់តែរីកធំក៏ដោយ ប៉ុន្តែពួកគេបានផ្គត់ផ្គង់អាវុធបែបនេះដល់រដ្ឋផ្សេងទៀតដែលពាក់ព័ន្ធនឹងជម្លោះ ជាពិសេសនៅមជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង”។

គួរបញ្ជាក់ថា រុស្ស៊ី និងអាមេរិកនៅតែជាប្រទេសនាំចេញអាវុធធំជាងគេលើពិភពលោក បើទោះបីជាភាគហ៊ុននៃការលក់អាវុធរបស់ទីក្រុងមូស្គូ ត្រូវបានគេរាយការណ៍ថា ធ្លាក់ចុះពី២២% មកនៅ ១៦% ក៏ដោយ។ ដោយឡែក ភាគហ៊ុនរបស់ទីក្រុងវ៉ាស៊ីនតោន បានកើនឡើងពី ៣៣% ដល់៤០%៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្រជាជនអ៊ុយក្រែន ត្រូវជាប់ពន្ធ រាប់លានដុល្លារដោយសារដំណើរទស្សនកិច្ចរបស់លោក Biden ថ្ងៃមុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម